ខ្លំាងបាត់ !ផ្លោះរបងចូលទៅរំលោភទាំងកណ្ដាលយប់ គំរាមសម្លាប់ចោល បើហ៊ានស្រែក!
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅអធិការនគរបាលស្រុក នៅពេលហៅមកសាកសួរ ។
ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនរួចធ្វើសំណុំបែបបទបញ្ជូនទៅការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ដើម្បីចាត់ការបន្ត ខណៈពេលដែលជនសង្ស័យបានធ្វើសកម្មភាពរំលោភទៅលើកុមារីម្នាក់រហូតបានសម្រេច ក្រោយពេលកើតហេតុ ក្រុមគ្រួសារកុមារីរងគ្រោះបានប្តឹងមកនគរបាលឲ្យចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។
នគរបាលព្រហ្មទណ្ឌស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានឈ្មោះ យិន យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ចំណែកកុមារីរងគ្រោះមានឈ្មោះ រ ដ ឡ អាយុ១១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រហូតបានសម្រេចចំនួន១ដង ។
នគរបាលព្រហ្មទណ្ឌបានបន្តទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង០១រំលងអធ្រាត្រ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះរបស់កុមារីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភទៅលើកុមារីរងគ្រោះរហូតបានសម្រេច ដោយបាន ”គំរាមសម្លាប់ បើសិនហ៊ានស្រែក និងប្រាប់ឪពុកម្តាយ !” រួចបានរត់គេចខ្លួនបាត់ ។
លុះព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ឪពុកម្តាយជនរងបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទី ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងតាមចាប់ខ្លួនជនសង្ស័យខាងលើ រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក៏ចាប់ខ្លួនជនសង្ស័យបានតែម្តង ខណៈដែលជនសង្ស័យត្រលប់មកផ្ទះខ្លួនវិញ ។
នៅចំពោះមុខនគរបាល ជនសង្ស័យបាននិយាយសារភាពថា រូបគេពិតជាបានផ្លោះរបងចូលទៅចាប់កុមារីរងគ្រោះរំលោភរហូតបានសម្រេចពិតប្រាកដមែន ។ បច្ចុប្បន្ន នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់

Post a Comment