ឃាត់ខ្លួនស្ត្រី៤នាក់ ដែលវក់លេងល្បែងស៊ីសង ភ្លេចផ្ទះសម្បែង ឲ្យប្តី និងកូនដាច់បាយ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយលួចលាក់មួយកន្លែង ឃាត់ខ្លួនស្ត្រីៗចំនួន៤នាក់ ជាមួយនឹងបៀ ចំនួន២ហ៊ូរ ព្រមទាំងលុយកាក់ជាច្រើនទៀត កាលពីម៉ោង៤ល្ងាចល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅភូមិធុងកៅស៊ូ សង្កាត់ភ្នំពេញថ្មី។
ប៉ូលិសបានឲ្យដឹងថា ក្រុមស្ត្រីញៀនល្បែងទាំង៤នាក់ខាងលើនោះមានឈ្មោះ ១/ ហេង មាស អាយុ៣៣ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។ ២/ ឈ្មោះ កែវ ស្រីវី អាយុ៣១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ។ ៣/ឈ្មោះ ញ៉េត ស្រីមួយ អាយុ២៤ឆ្នាំគ្មានមុខរបរស្នាក់នៅផ្ទះជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។ ៤/ឈ្មោះ ហៀង លីលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី លោក ដួង វណ្ណៈ (នាយប៉ុស្ត៍ស្តីទី) បានរាយការណ៍ថា មានប្រជាជនបានរាយការណ៍មកលោកថា មានស្ត្រីជាច្រើននាក់បានកំពុងតែលេងល្បែងស៊ីសងជាញឹកញយនៅក្នងផ្ទះមួយកន្លែង លើដីឡូត៍គ្មានលេខ នៅភូមិធុងកៅស៊ូ។ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជូនមនុស្សសម្ងាត់ឲ្យទៅត្រួតពិនិត្យមើល ឃើញកំពុងតែប្រព្រឹត្តដូចគេរាយការណ៍មែន ក៏នាំកម្លាំងទៅបង្ក្រាបតែម្តង ឃាត់ខ្លួនជាក់ស្តែងចំនួន៤នាក់ ដកហូតបានបៀចំនួន២ហ៊ូរ និងលុយចំនួនជាង២០ម៉ឺនរៀល។
ស្ត្រីញៀនល្បែងទាំង៤នាក់នេះ ប៉ូលិសកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលនឹងត្រូវបញ្ជូនទៅតុលាការផងដែរដើម្បីឲ្យពួកគេខ្លាចច្បាប់ និងជាការព្រមាន ព្រោះល្បែងនេះបានបង្កឲ្យមនុស្សខូចនៅពេលចាញ់ ហើយស្រីៗជាមេផ្ទះផងគួរតែសន្សំលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ និងកូនៗរៀនសូត្របើគិតតែងប់ងុលនឹង ល្បែងដូច្នេះ តើបានអ្នកណាដាំបាយឲ្យប្តីនិងកូនៗហូប ហើយវានឹងបង្កឲ្យមានជម្លោះក្នុងគ្រួសារដោយសារល្បែងនេះដែរ៕

Post a Comment