កម្ពុជានាម «កូនខ្លាអាស៊ី» ជាប់ចំណាត់ថ្នាក់ទី៦ មានកំណើនសេដ្ឋកិច្ច ខ្ពស់ជាងគេបំផុតលើលោក
កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។ នេះបើតាមរបាយការណ៍ប្រកាសដោយធនាគារ ពិភពលោក (World Bank)។
កម្ពុជាដែលកន្លងទៅត្រូវធនាគារ ADB ដាក់នាមថា “កូនខ្លាអាស៊ី» មានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧,៦ភាគរយ ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី ៤៧,៨ ភាគរយក្នុងឆ្នាំ ២០០៧ ដល់ ១៣, ៥ភាគរយក្នុងឆ្នាំ ២០១៤។
របាយការណ៍ដដែលបានអះអាងថា ដើម្បីរក្សាបានកំណើនដ៏រឹងមាំនោះ កម្ពុជាផ្តោតវិស័យអាទិភាពចំនួន ៣ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាគឺ៖
១៖ ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយ នៃការបង្កើន និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន។
២៖ កសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។
៣៖ រក្សានិងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយវិនិយោគលើធនធានធម្មជាតិ និងលើកកម្ពស់ស្ថិរភាព និងបរិយាប័ន្ននៃទីក្រុងនានារួមទាំងពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
វស័យដែលជួយគាំទ្រដល់វិស័យអាទិភាពខាងលើនេះ គឺការលើកកម្ពស់ការផ្តល់សេវាតាមរយៈកំណែទម្រង់វិស័យមុខងារសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ៕
វស័យដែលជួយគាំទ្រដល់វិស័យអាទិភាពខាងលើនេះ គឺការលើកកម្ពស់ការផ្តល់សេវាតាមរយៈកំណែទម្រង់វិស័យមុខងារសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ៕








Post a Comment