មហាយក្សចិនបញ្ជាឲ្យដាក់កូរ៉េខាងជើងមួយគ្រាប់ដោយសារតែ....
ចិនបានបញ្ជាឲ្យបណ្តាអាជីវកម្មរួមភាគហ៊ុន ឬក្រុមហ៊ុនរបស់កូរ៉េខាងជើងទាំំងអស់ក្នុងប្រទេសចិន ជាការបង្គាប់ក្រោយពេលមានសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចុងក្រោយ ប្រឆាំងនឹងកូរ៉េខាងជើង ដោយសារតែការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៦របស់ខ្លួន នៅខែកញ្ញានេះ។
ក្រសួងពាណិជ្ជកម្មចិនឲ្យដឹងកាលពីម្សិលមិញថា ការបិទនេះត្រូវធ្វើឡើង ក្នុងរយៈពេល១២០ថ្ងៃ គិតពីថ្ងៃប្រកាសអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី១១ កញ្ញា ។
សូមបញ្ជាក់ថា អាជីវកម្មរួមគ្នារវាងពាណិជ្ជករចិននិងកូរ៉េខាងជើងលើភោជនីយដ្ឋានជាដើមនោះនៅប្រទេសចិន ប្រសិនបើជាបិទមែននោះ ទំនងជាប៉ះពាល់ខ្លាំងដល់កូរ៉េខាងជើងដែលត្រូវការលុយពីក្រៅប្រទេស។




Post a Comment