សូមចូលរួមរំលែកទុកផង!!! រត់ជាន់គ្នាស្លាប់មនុស្សជាច្រើននាក់ កាលពីម្សិលមិញ
ប្រទេសឥណ្ឌា៖កាលពីម្សិលមិញ មានករណីរត់ជាន់គ្នានៅស្ថានីយរថភ្លើង Elphinstone ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ និង ៣៧នាក់ផ្សេងទៀតរងរបួស។ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១០៖៥០នាទីព្រឹក បន្ទាប់ពីមេឃភ្លៀងខ្លាំង ហើយបានរាំងនៅសល់តំណក់តូច។ មូលហេតុនៃការជាន់គ្នា គឺដោយសារអ្នកដំណើរទាំងនោះបានប្រជ្រៀតគ្នាជ្រកភ្លៀងក្រោមដំបូលជណ្ដើរ ហើយពេលរថភ្លើងមកដល់អ្នកខ្លះក៏ចង់ចេញ ខ្លះមិនទាន់ចង់ចេញ ធ្វើឲ្យរុញច្រានគ្នានាំឲ្យក្លាយជាសោកនាដកម្មតែម្ដង។
ជណ្ដើរស្ពាននេះតែងកកកុញស្ទើររាល់ថ្ងៃ ព្រោះវាជាច្រកចេញរបស់អ្នកដំណើររថភ្លើង៕


Post a Comment