បើមិនមានការប្រែប្រួលទេ សុគន្ធ និសា រៀបការក្នុងពេលឆាប់ៗនេះ....
ប្រសិនបើគ្មានអ្វីប្រែប្រួលទេ គឺតារាចម្រៀងមានរូបសម្រស់ស៊ីដាច់គេរបស់ផលិតកម្មរស្មីហង្សមាស សុគន្ធ និសា ឬប៊ុន សុគន្ធា នឹងដឹកដៃសង្សារថ្មី អាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ នេះបើតាមប្រភពពីតារាចម្រៀងម្នាក់នៅហង្សមាស ដែលជិតដិតបំផុតជាមួយនិសា ក៏ដូចជាម្ចាស់ហាងសម្អាងការមួយចំនួន ដែលធ្លាប់ហៅតារារូបនេះថតស្ពត បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះ។
ប្រភពបានឱ្យដឹងថា លោកសាំបា ចង់រៀបការជាមួយនិសា ដោយស្នើសុំជាច្រើនលើកច្រើនសាមកហើយ តែដំបូងនិសា បានរារែកមិនហ៊ានរៀបការឡើយ ព្រោះខ្លាចប៉ះពាល់ដល់អាជីពចម្រៀង និងម៉្យាងទៀត នាងត្រូវការស្វែងយល់ចិត្តជាមួយអាណិកជនខ្មែររូបនោះ ឱ្យបានច្បាស់លាស់សិន ទើបសម្រេចចិត្ត តែពេលនេះ និសា បែរជាលែងប្រកែកពីរឿងលោកសាំបា រំអុករៀបការនោះទៅវិញ។








Post a Comment