បើមិនជឿកុំបំពាន!! ល្បីថាអ្នកតាកង្ហារដែកបារមីធំភ្នំជីសូរ្យ ស័ក្ដិសិទ្ធិខ្លាំង អ្នកទៅលេងមិនត្រូវរំលង
នៅលើកំពូលភ្នំជីសូរ្យមានទីកន្លែងសក្ការបូជា ដែលមានបារមីខ្លាំងជាច្រើនកន្លែងផ្សេងគ្នា ប៉ុន្តែ អ្នកតាកង្ហារដែក គឺជាទីសក្ការមួយ ដែលមានបារមីធំជាងគេ និងពូកែស័ក្ដិសិទ្ធិខ្លាំងនៅលើកំពូលភ្នំជីសូរ្យ ដែលអ្នកទៅកម្សាន្តនៅទីនោះមិនត្រូវមើលរំលងនោះទេ។ នេះបើតាមការដឹងពីលោកតាម្នាក់ជាឆ្មាំប្រាសាទ។
ក្នុងវ័យជិត ៧៨ឆ្នាំ លោកតា ខាត់ សុខ បានលើកឡើងយ៉ាងដូច្នេះ៖ "លោកតាកង្ហារដែក... កន្លែងហ្នឹងជាបារមីធំជាងគេ នៅលើកំពូលភ្នំព្រះឥសូរនេះ (ភ្នំជីសូរ្យ)។ អ្នកតូចអ្នកធំអីគេបន់ប្រាថ្នាអីច្រើនតែសម្រេចដូចបំណងរបស់គេ ហើយគេមកថ្វាយអីអី តាមគេបន់ចឹងទៅ។ មិនថាអ្នកជិតអ្នកឆ្ងាយអីទេ គេមកច្រើន ពិសេសថ្ងៃសីល។"
ជាគណៈកម្មការវត្ត និងជាឆ្មាំប្រាសាទផងលោកតាបញ្ជាក់តាមបែបដូនតាដំណាលថា លោកតាកង្ហារដែកមានប្រវត្តិជាមេទ័ពខ្លាំងពូកែម្នាក់ ហើយពេលចេញច្បាំងលោកអាចបង្វិលដាវលំពែងវិលដូចកង្ហារដើម្បីសម្លាប់គូសត្រូវ។ ភាពអស្ចារ្យ ក្លាហាននិងប៉ិនប្រសព្វនេះធ្វើឲ្យលោកតាជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព៖ សប្បាយ
Post a Comment