បែកស្លុួយហើយ ក្រោយដឹងតម្លៃត្រា​ស្ដេច​ឈៀន​ឡុង​ប្រទេស​ចិន​ថា...


​វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិនគួរ​ឲ្យ​ជឿ​មួយ នៅពេលដែល​ត្រា​របស់​អធិរាជ​ចិន​ក្នុង​សតវត្សរ៍​ទី​១៨​មួយ លក់បាន​ក្នុងតម្លៃ​រហូតដល់​ទៅ​២២​លាន​ដុល្លារ ខណៈ​តម្លៃ​នេះ​ច្រើនជាង​ការប៉ាន់់ប្រមាណ រហូតដល់​ទៅ​២០​ដង​ឯណោះ​។​

ការលក់​ដេញថ្លៃ​ត្រា​អធិរាជ​ចិន អាយុកាល​ចំណាស់​មួយ​នេះ បានធ្វើ​ឡើង កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​សម្រេច​លក់​ឲ្យ​ជនជាតិ​ចិន​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បន្ទាប់ពី​មាន​សង្គ្រាម​ដេញថ្លៃ​គ្នា​យ៉ាង​ក្ដៅគគុក​មួយ​។​



គួរ​បញ្ជាក់ថា ត្រា​ទំហំ​ប៉ុន​បាតដៃ​នោះបាន​ធ្វើឡើង​ពី ថ្ម​រ៉ែ​ពណ៌​ក្រហម និង​ស​មួយ​ប្រភេទ​។ វា​គឺជា​ត្រា​មួយ​ក្នុងចំណោម​ត្រា​រាប់រយ​ផ្សេងទៀត ដែលជា​កម្មសិទ្ធិ​របស់​ព្រះ​ចៅ​អធិរាជ​ចិន​កាន់អំណាច​យូរ​បំផុត​មួយអង្គ​ព្រះនាម​ស្ដេច​ឈៀន​ឡុង​ ៕




ប្រភព៖ ខ្មែរអប្សរា

No comments