លែងបារម្ភរឿងគេងស្រមុករំខានអ្នកដទៃទៀតហើយ! វិធីព្យាបាលការគេងស្រមុកតាមបែបធម្មជាតិ! ស៊ែរចែកគ្នាបានដឹងផង



មនុស្សដែលមានអាការៈគេងមិនលក់ គឺពិតជាជួបការលំបាកខ្លាំងណាស់ ទម្រាំតែបានគេង​លក់ម្តងៗ ហើយប្រសិនបើអ្នក ដែលគេងនៅក្បែរនោះមិនថាតែ ឪពុកម្តាយ បងប្អូន មិត្តរួមបន្ទប់ ឬសូម្បីប្តីប្រពន្ធ គេងស្រមុកទៀតនោះ គឺច្បាស់ជាស៊យធំមិនខាន។

មួយវិញទៀត បើខ្លួនឯងផ្ទាល់ជាអ្នកដែលមាន អាការៈគេងស្រមុកជាប្រចាំ រឹតតែពិបាកខ្លាំងជាងនោះទៅទៀត ព្រោះមិនត្រឹមតែ នាំឱ្យមានការរំខាន ដល់អ្នកគេងក្បែរប៉ុណ្ណោះទេ ថែមទាំងមាន ការអៀនខ្មាស យ៉ាងខ្លាំង ពិសេសពេលគេងជាមួយដៃគូស្នេហារបស់ខ្លួន។



តើការគេងស្រមុកបណ្តាលមកពីអ្វី?

លើសទម្ងន់៖ ឡើងទម្ងន់ទាក់ទងទៅនឹងភាពខុសគ្នានៃបញ្ហាសុខភាព និងជាមូលហេតុចម្បងនៃស្រមុកនៃបុរស ដោយសារតែមិនដូចស្ត្រី ពួកគេមានទំនោរឡើងទម្ងន់ចំណុចក។ បណ្ដាជាលិកាខ្លាញ់នៅជុំវិញក គៀបរិតផ្លូវដង្ហើម និងបណ្តាលឲ្យខ្យល់ពិបាករត់ក្នុងអំឡុងពេលគេង ដូច្នេះ ផ្លូវដង្ហើមងាយស្រួលបញ្ចេញសំឡេង។

ផឹកស្រា៖ គ្រឿងស្រវឹងមានប្រសិទ្ធិភាពនគឺគេងបានច្រើនជាង និងបំបាត់ការឈឺចាប់, ជួយអោយអ្នកមានភាពសុខស្រួល។ ក៏ប៉ុន្តែ ផលអវិជ្ជមានគឺ អាចបង្កឱ្យគៀបសាច់ដុំខាងក្រោយបំពង់កបណ្តាលឱ្យស្រមុក។

ថ្នាំងងុយគេង៖ និងថ្នាំធ្វើឲ្យគេងសុខស្រួលដូចជា histamin ការប្រើថ្នាំប្រភេទនេះអាចមានឥទ្ធិពលស្រដៀងគ្នា។



ការជក់បារី៖ អ្នកជក់បារីងាយនឹងគេងស្រមុកជាង ២ ដង បើប្រៀបនិងអ្នកមិនជក់បារី។ផ្សែងបារីរំញោចស្រទាប់ខាងក្នុងនៃរន្ធច្រមុះ និងបំពង់ក បណ្តាឱ្យហើមនិងរលាក។ លទ្ធផលគឺ តឹងច្រមុះធ្វើអោយអ្នកមានការលំបាកក្នុងការកដង្ហើមតាមច្រមុះ។ អ្នកដែលស្រូបផ្សែងបារីនៃអ្នកជក់ ក៏អាចប្រឈមនឹងការគេងស្រមុក។

ឥរិយាបថគេង៖ ប្រសិនបើគេងផ្ងា អ្នកនឹងងាយស្រមុកជាង ដោយផលប៉ះពាល់នៃកម្លាំងនៃផ្លូវដង្ហើមខាងលើ។ ករណីនេះអាចកើតឡើងនៅពេលដែលអណ្តាតនិងក្រអូមមាត់ទន់ធ្លាក់ចុះមកក្រោយបំពង់ក បង្កឲ្យរួមតូចផ្លូវដង្ហើម។

ប្រតិកម្មអាឡែហ្ស៊ី៖ បណ្ដាជំងឺអាឡែហ្ស៊ី ដូចជារលាកច្រមុះអាឡែស៊ី អាចបង្កឱ្យមានការតឹងច្រមុះ រួមចំណែកដល់ការគេងស្រមុក និងប៉ះពាល់ដល់គុណភាពនៃការគេង។ ការហើមស្រទាប់ច្រមុះ និងបំពង់ក ប៉ះពាល់ដល់ការដង្ហើមតាមច្រមុះ ជាពិសេសគឺនៅពេលយប់។


ការដកដង្ហើមតាមមាត់៖ ប្រសិនបើ ហាមាត់ពេលគេងអ្នកងាយនឹងស្រមុក។ នៅពេលយើងដកដង្ហើមដោយច្រមុះ ជាតិខ្លយ់កាត់តាមរយៈផ្នែកកោងនៃក្រអូមមាត់ទន់ សន្សើមៗក៏ចូលទៅក្នុងបំពង់ក ហើយក៏មិនបង្កឲ្យមាន "សំឡេង" ដែលមិនចាំបាច់។ តែនៅពេលដែលដកដង្ហើមតាមមាត់ ខ្យល់ចេញចូលតាមខាងក្រោយនៃបំពង់ក និងធ្វើឲ្យជាលិកាទន់ មានការ អង្រួន ញ័រខ្លាំង។

គេងស្រមុកដោយបង្កឡើងដោយអណ្តាត៖ ប្រសិនបើ អ្នកគេងស្រមុកធ្ងន់ធ្ងរ អស់រយៈកាលយូរ រងការខូចសរសៃប្រសាទ និងសាច់ដុំនៃផ្លូវដង្ហើម ផ្នែកខាងលើដែលធ្វើឱ្យពួកវាងាយនឹងឃ្លុបធ្លាក់ចុះ។ ស្ថានភាពនេះ ធ្វើឱ្យផ្លូវដង្ហើមរួមតូច បណ្តាលឱ្យស្ទះផ្លូវដង្ហើម។





ប៉ុន្តែពេលនេះគួរឈប់បារម្ភព្រោះ យើងក៏មានវិធីនៅក្នុងការជួយកាត់បន្ថយការ គេងស្រមុកបាន ដែលមួយក្នុងចំណោមវិធីជាច្រើនផ្សេងទៀតនោះគឺ ដោយគ្រាន់តែប្រើគ្រឿងផ្សំនៅក្នុងផ្ទះបាយទាំងនេះ។ វាពិតជាងាយស្រួលបំផុត ប៉ុន្តែប្រហែលជាមានស្ត្រីមេផ្ទះមួយចំនួន មិនបានចាប់អារម្មណ៍ទេមើលទៅ។ នោះគឺការយកវាមិនធ្វើជាឱសថងាយៗ ជួយកាត់បន្ថយការស្រមុកបានយ៉ាងល្អ៖

១. ខ្ទឹមក្រហម៖ គួរជ្រើសរើសខ្ទឹមដែលចាស់មកបរិភោគ ព្រោះវាអាចជួយផ្តល់សំណើម ដល់បំពង់ក ជួយឱ្យប្រព័ន្ធដង្ហើមធ្វើការបានល្អប្រសើរ។ ក្រៅពីនេះវាក៏ជួយកែ ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ និងបញ្ចុះកំណកជាតិខ្លាញ់ក្នុងសរសៃឈាម ផងដែរ។



វិធីប្រើនោះ គឺយកវាមកចម្អិនធ្វើជាអាហារទទួលទានជារៀងរាល់ថ្ងៃ បរិភោគជាប់ជានិច្ចយ៉ាងហោចណាស់ឱ្យបានពីរខែ នោះអ្នកនឹងឃើញប្រសិទ្ធភាព ឬបរិភោគស្រស់ៗរឹតតែប្រសើរ ព្រោះវាមិនបានឆ្លងកាត់កំដៅ ពិសេសគឺក្លិនវានៅថ្មីៗ។

២. ម្ទេសអាចម៍ឆ្មា៖ វាមានរសជាតិហឹរ ដែលអាចជួយបើកផ្លូវដង្ហើមឱ្យទទួល ជាតិសំណើមចូលទៅក្នុងបំពង់ក ហើយសារធាតុ Capsaicin ក្នុងម្ទេស ក៏អាចជួយ កាត់បន្ថយភាពតឹងណែននៃសាច់ដុំ នៅជុំវិញបំពង់ខ្យល់ឱ្យល្អឡើង វាសាកសមណាស់ជាមួយមនុស្ស ដែលមានបញ្ហាផ្លូវដង្ហើម ដើម្បីជួយកាត់បន្ថយគេងស្រមុក។

៣. ខ្ញីស្រស់៖ នាំយកមើមខ្ញីស្រស់ទំហំ ប្រហែលប៉ុនមេដៃ ឬ៥ក្រាម ទៅដាំជាមួយ ទឹកឱ្យពុះហើយទទួលទានបន្តិចម្តងៗ នោះវានឹងជួយឱ្យប្រព័ន្ធដង្ហើមមាន សកម្មភាពល្អប្រសើរជំនួយដល់ផ្លូវដង្ហើមទ្វេដង។



៤. ជីរនាងវង៖ មានប្រសិទ្ធភាពអាចព្យាបាលជំងឺផ្តាសាយ និងជំងឺរលាកទងសួត ជួយឱ្យប្រព័ន្ធដង្ហើម ធ្វើការបានល្អប្រសើរនៅពេលគេង មានកាល់ឡូរីទាបសាកសម សម្រាប់អ្នក ដែលចង់កាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ និងអាចជួយកាត់បន្ថយ កូឡេស្តេរ៉ុលក្នុងឈាម ព្រមទាំងត្រួតពិនិត្យទម្ងន់បានយ៉ាងល្អ។



ដឹងដូច្នេះហើយ ស្រ្តីមេផ្ទះទាំងឡាយ សូមកុំភ្លេចលាយជាមួយអាហារតាមពេល បរិភោគឱ្យបានទៀងទាត់ ដើម្បីចៀសវាង អាការៈគេងស្រមុកតទៅទៀត៕

សូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។

No comments