ប្រទះឃើញផ្ទះមនុស្សតឿ លុះដល់ម្ចាស់ផ្ទះហៅចូលលេង ទើបដឹងការពិត…
ថ្មីៗនេះ ជនជាតិអាមេរិចពីរនាក់បាននាំគ្នាជិះកង់ដើរលេងលើកំពូលភ្នំយ៉ាងសប្បាយលុះដល់ចំនុចមួយ ពួកគាត់ក៏បានប្រទះឃើញផ្ទះមួយដ៏តូចដែលមានមាត់ទ្វាទំហំកន្លះម៉ែត សមល្មមនឹងអោយពួកគាត់យល់ថាពិតជាផ្ទះរបស់មនុស្សតឿ ប៉ុន្តែការពិតមិនដូច្នេះទេ លុះពួកគាត់ទៅក្បែរផ្ទះនោះ ស្រែកហៅផ្ទះម្ចាស់ស្រាប់តែមានបុរសស្បែកសរ ធំខ្ពស់ម្នាក់ងើកក្បាលចេញមកសួរថា តើពួកលោកត្រូវការអ្វី?
តាមប្រភពបានបន្តថា បុរសពីរនាក់នោះត្រូវបានបុរសម្ចាស់ផ្ទះហៅអោយចូលលេងផ្ទះរបស់គាត់សិន តែដោយសារទំហំផ្ទះរបស់គាត់តូចពេកក៏មិនបានចូលលេង គឺត្រឹមតែថតរូបទុកតែប៉ុណ្ណោះ ក្រោយមកពួកគាត់ក៏ពិភាក្សាគ្នា និងសួរនាំពីមូលហេតុម្ចាស់ផ្ទះដែលសាងផ្ទះតូចបែបនេះ លុះគាត់ក៏បានប្រាប់ថា ខ្ញុំចូលចិត្តជិវិតបែបធម្មជាតិ រស់នៅម្នាក់ឯង និងផ្ទះតូចបែបនេះ ប៉ុន្តែវាបានផ្តល់ភាពកក់ក្តៅក្នុងការរស់នៅរបស់ខ្ញុំណាស់។ ក្រោយពីអង្គុយនិយាយលេងគ្នាចប់ ពួកគាត់ក៏សម្រេចចិត្តលាបុរសម្ចាស់ផ្ទះចេញមកវិញ។




Post a Comment