ថ្ងៃក្រោយឲ្យរៀង!!! គួឲ្យអនិច្ចាអត់មានសង្សា ក៏រួមភេទជាមួយអយស្ទ័រ លទ្ធផលចុងក្រោយអស់ ៦៧ ថ្នេរ


នរណាក៏ដឹងដែរថា ការរួមភេទគឺជាកក្តាជីវសាស្រ្តដែលមនុស្សគ្រប់រូបតែងខ្វះមិនបាន។ ប៉ុន្តែរវាងបុរសនឹងស្រ្តីនៅពេលដែលមានចំណង់ផ្លូវភេទ ពួកគេអាចរកវិធីសាស្រ្តដើម្បីរំសាយអារម្មណ៍ទៅវិញបានតាមវិធីសាស្រ្តផ្សេងៗគ្នា។ ចំពោះស្រ្តីពួកគេអាចបង្វែលអារម្មណ៍ទៅជជែកលេងជាមួយមិត្តភក្តិ ឪពុកម្តាយ បងប្អូន ឬសាច់ញាតិជាដើម។ ដោយឡែកបុរសវិញ គឺមិនងាយដូច្នោះឡើយ ពោលគឺក្រៅតែពីប្រពន្ធរបស់ខ្លួនគឺពិតជាមិនដឹងថាត្រូវទៅពឹងនរណានោះទេ។


បុរសជនជាតិសិង្ហបុរីម្នាក់ គាត់ត្រូវបានរងរបួសដាច់ប្រដាប់ភេទ ដោយសារតែរូបលោកចង់ឡើងឋានសួគ៌ជាមួយនឹងអយស្ទ័រដែលលោកទិញយកមកពីផ្សារ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យដែលគេនាំលោកទៅសង្រ្គោះថា “ ខ្ញុំដឹងថាវាមិនត្រឹមត្រូវទេក្នុងការធ្វើបែបនេះ ប៉ុន្តែអ្នកសាកគិតមើលថានៅពេលដែលអ្នកអត់មានដៃគូរ ហើយស្រាប់តែមានអារម្មណ៍ផ្លូវភេទ។ ដល់ពេលចឹងទៅ ខ្ញុំក៏នឹងឃើញវិធីសាស្រ្តមួយដែលមនុស្សភាគច្រើននឹកស្មានមិនដល់ ទើបធ្វើឱ្យខ្ញុំរងរបួសបែបនេះ។
ដំណើររឿងរបស់ គឺថានៅពេលមួយបន្ទាប់ពីលោកចេញពីធ្វើការវិញ លោកបានដើរកាត់ផ្សារមួយដែលមានលក់គ្រឿងសមុទ្រ នៅពេលនោះ លោកក៏បានចូលទៅទិញអយស្ទ័រមួយ។ នៅពេលនោះ អ្នកលក់សួរថា ទិញមួយយកទៅធ្វើអ្វី? លោកមិនបាននិយាយតបច្រើនទេ គ្រាន់តែប្រាប់ទៅអ្នកលក់វិញថា ខ្ញុំត្រូវការតែមួយទេ។


នៅពេលដែលយកអយស្ទ័រនោះទៅដល់ផ្ទះ គាត់បានរងចាំរហូតដល់វាហាមាត់ ឃើញឱកាសមកដល់ លោកដំបូងបានយកប្រេងរំអិលទៅលាបលើប្រដាប់ភេទរបស់គាត់ និងបើកបទចម្រៀងសង់ទីម៉ង់ដើម្បីកំដរអារម្មណ៍។ បន្ទាប់មកទៀត គាត់ក៏ចាប់ផ្តើមប្រតិបត្តិការជាមួយអយស្ទ័រនោះតែម្តង។ ខណៈពេលដែលប្រតិបត្តិការកំពុងតែប្រព្រឹត្តិទៅដោយរលូន លោកបានចាប់ផ្តើមដឹងខ្លួនថា អយស្ទ័រនោះ បានបិទមាត់របស់វា និងបានគាបប្រដាប់របស់គាត់ជាប់ ទោះជាប្រឹងដោះយ៉ាងណាក៏មិនរួច រហូតទាល់តែចេញឈាមដាច់ប្រដាប់ហើយនៅតែដកមិនរួច។ គាត់បានិយាយថា ខ្ញុំគួរតែឆ្លាតជាងនេះ ដ្បិតថាអយស្ទ័រវានៅរស់។
អ្នកជិតខាងរបស់គាត់ នៅពេលដែលបានឮនូវសម្រែកក្តីឈឺចាប់របស់គាត់ ពួកគេក៏ចូលមកមើល ហើយក៏ឃើញហេតុការណ៍នោះ និងភ្លាមៗនោះបានបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យពេទ្យជួយសង្រ្គោះ។


ជនជាតិសិង្ហបុរីនោះ បន្ទាប់ពីងើបពីវះកាត់ដឹងខ្លួនរួច ជាលទ្ធផលប្រដាប់ភេទរបស់គាត់ ក៏ត្រូវគេដេររហូតដល់ ៦៧ ថ្នេរ។ ប៉ុន្តែគាត់បាននិយាយថា “ខ្ញុំគួរតែបានហែកសំបកអយស្ទ័រនោះចេញសិន ចាំធ្វើការទើបល្អ និងជៀសវាងបាននូវគ្រោះថ្នាក់។
គាត់បានសំណូមពរថា “សូមអ្នកទាំងអស់គ្នាកុំបែកគំនិតយកតំរាបតាមខ្ញុំ ធ្វើម៉េចខ្ញុំអត់គូរហើយភ្លេចខ្លួនមួយពេល។ ខ្ញុំចង់ប្រាប់ថា គ្រោះថា្នក់ណាស់ បើសិនជាយើងសម្រេចចិត្តធ្វើអ្វីមួយបែបលីលា។”

ប្រភព៖ http://khmer-health.com/archives/1949

No comments