តណ្ហាដល់កំពូល យាយ​អាយុ ៨០ ឆ្នាំ រំលោភ ក្មេង​ប្រុស អាយុ ១៣ឆ្នាំ ១០ដង ខណៈដែលប្តីរបស់នាងមិននៅផ្ទះ


យោងតាមបណ្ដាញសារពត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌូណេស៊ី​ បានអោយដឹងថាប៉ូលីសនៅក្នុងតំបន់បានចាប់ខ្លួនស្រ្តីចំណាស់ម្នាក់ ដោយស្រ្តីចំណាស់នេះត្រូវបានគេចោទប្រកាន់ពីបទថា បានចាប់រំលោភក្មេង​ប្រុស អាយុ ១៣ឆ្នាំ បានសំរេចរហូត ដល់ ១០ដង ខណៈដែលប្តីរបស់នាងមិននៅផ្ទះ។


យោងតាមសម្ដីរបស់សមត្ថកិច្ចស្ត្រី​ចំណាស់​នេះមានឈ្មោះថា  Jowo អាយុ ៨០ ឆ្នាំ នៅ​ខេត្ត Kota Palembang ប្រទេស​ឥណ្ឌូណេស៊ី​ បាន​បង្ខំ​ក្មេង​ប្រុស​អាយុ ១៣​ឆ្នាំ ម្នាក់ រួមរក្ស ជា​មួយ​នាង​។ ហេតុ​ការ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​ទូទាំង​ប្រទេស​ឥណ្ឌូណេស៊ី​។
ម្តាយ​ក្មេង​ប្រុស​មាន​ឈ្មោះ​ថា Rohana ​អាយុ ៣៣ ឆ្នាំ បានមក​ប្តឹង​ប៉ូលិស​ថា​កូន​ប្រុស​របស់​គាត់​ត្រូវ​យាយ​អាយុ ៨០ឆ្នាំ រំលោភ។

កាល​ពី​ដើម​ខែ កក្កដា ថ្ងៃទី ៦ Rohana បាន​ផ្ញើ​កូន​ប្រុស​របស់​ខ្លួន​នៅ​ជាមួយ​និង​យាយ Jowo ដោយ​ក្តី​ទុក​ចិត្ត​ បន្ទាប់​ពី​នាង​មក​ដល់​ផ្ទះ​វិញ​ កូនប្រុស​របស់​នាង​បង្ហាញ​អារម្មណ៍​ឈឺចាប់​ត្រង់​ប្រដាប់​ភេទ​ ដូច្នេះ​នាង​ដាក់​ការ​សង្ស័យ​ ខណៈ​​ដែល​នាង​សួរ​កូន​ប្រុស​របស់​នាង​ថា​មាន​រឿងអ្វីកើតឡើង​? ក្មេងប្រុសអាយុ១៣​ឆ្នាំ​បាន​ប្រាប់​ម្តាយ​ថា​ យាយ​ Jowo បាន​បង្ខំ​អោយ​រួម​រក្ស​ជា​គាត់ បន្ទាប់​ពី​ម្តាយ​យក​កូន​ចេញ​ពី​ផ្ទះ​​យាយ​ Jowo។

បើ​យោង​តាម​សម្ដី​ក្មេង​ប្រុស​បាន​អោយ​ដឹង​ថា​ យាយ​ចាស់​ម្នាក់​នោះ បាន​បង្ខំ​ខ្លួន ឲ្យ​រួម​រក្ស​ជាមួយ​គាត់​ ចំនួន​១០ដង ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​មិន​នៅ​ផ្ទះ​ ប្រសិន​ជា​ខ្លួន​មិន​ព្រមធ្វើតាម​គាត់​និង​សម្លាប់​ ហើយ​គាត់​សន្យា​ថា​នឹង​អោយ​ប្រាក់ ១៥ Rupiah៕

ប្រភព៖ tv2fb

No comments