ស្ត្រីវ័យចំណាស់ ចូលហូបបបរសដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ ស្រាប់តែថ្ងៃមួយគាត់បានធ្វើប្តីប្រពន្ធម្ចាស់ហាងស្រក់ទឹកភ្នែកព្រោះតែ...
ថ្មីៗនេះគេហទំព័របរទេសបានបង្ហាញពីរឿងរ៉ាវរបស់ "Xiao Xiao" ជាមួយប្រពន្ធរបស់គាត់បានបើកភោជនីយដ្ឋានតូចមួយនៅក្នុងទីក្រុង។ ជារៀងរាល់ថ្ងៃមានស្ត្រីចំណាស់ម្នាក់តែងតែ
ចូលមកហូបបបរសរាល់ថ្ងៃ ។
ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានបើកភោជនីយដ្ឋានតូចមួយនៅក្នុងទីក្រុង ពួកយើងពេញចិត្តនឹងមុខរបរ
នេះណាស់ ពួកយើងបើកលក់ចាប់ពី ៣រសៀល រហូតដល់ ម៉ោង ១២ យប់។ជាទូទៅហាងរបស់
យើងតែងតែមានភ្ញៀវជាប្រចំា។
នៅថ្ងៃមួួយស្រ្តីវ័យចំណាស់ម្នាក់ បានដើរសំដៅចូលក្នុងហាង
របស់យើង ហើយបានហៅបបរសមកហូប ខ្ញុំមើលទៅគាត់ហាក់ដូចជាមានវិបត្តិអ្វីមួយ ខ្ញុំបាន
ព្យាយាមសួរគាត់ ប៉ុន្តែគាត់មិនឆ្លើយតបសោះ បន្ទាប់ពីញំាុរួចគាត់បានដើរចេញទៅបាត់ ដោយ
មិនអោយលុយទេ ខ្ញុំគិតថាគាត់ភ្លិច។នៅថ្ងៃបន្ទាប់ គាត់ចូលមកហូបដូចរាល់ដង ប៉ន្តែថ្ងៃនេះរាង
ប្លែកបន្តិច ដោយគាត់ចាប់ផ្តើមនិយាយសួរនំាខ្ញុំ និងប្រពន្ធរបស់ខ្ញុំ ពីគ្រួសារ និងការងារលក់ដូរ
ការនិយាយរបស់គាត់ប្រកបដោយគំនិត ដូចរាល់ដងគាត់មិនបានអោយលុយទេ។
ខ្ញុំក៏បានមិនទាគាត់ដែរ ស្អែកឡើងគាត់មកទៀត ដូចរាល់ដង គាត់បានហៅតែបបរសមកហូប
លើកនេះគាត់បាននិយាយពីគ្រួសាររបស់គាត់ប្រាប់ពួកយើងថា៖កាលពីមុខគាត់មានគ្រួសារដ៏មាន
សុភមង្គលណាស់ ប៉ុន្តែក្រោយពេលកូនប្រុសរបស់គាត់បានចេញទៅទាហាន គាត់ និងប្តីរបស់
គាត់មិនដែលបានទទួលដំណឹងរបស៉កូនសោះ ដោយសារតែក្តីនឹករលឹកកូនប្រុសខ្លំាងពេក ប្តីរបស់
គាត់បានឆ្លាក់ខ្លួនឈឺជាទំងន់ រហូតបាត់បង់ជីវីត ទុកអោយគាត់រស់នៅតែម្នាក់ឯង រីឯងកូនប្រុស
ក៏បាត់ដំណឹងសូន្យឈឹង គាត់ដើរតែតោម្នាក់ឯងមិនដឹងទៅណាទេ។គាត់និយាយបណ្តាល ទឹកភ្នែករបស់គាត់ហូរចុះ .....ក្រោយនិយាយចប់គាត់បានស្នើរសូមពួកយើងទំាងពីរធ្វើជាកូនធម៏
ដោយក្តីអាណិត អាសូរ និងដោយសារតែពូកយើងជាក្មេងកំព្រាខ្វះភាពកក់ក្តៅតំាងពីតូច យើងក៏
សំរេចចិត្តយល់ព្រមតាមការស្នើរសួមរបស់គាត់ គ្រាន់តែឈឺថាពួកយើងយល់ព្រមហើយបានហៅ
គាត់ថាម៉ែពេញមាត់ គាត់សប្បាយចិត្ត រកអ្វីនឹងថ្លែង ព្រោះគាត់ខាន់ស្តាប់ពាក្យថាម៉ែជាង ២០ឆ្នំា
ហើយ។
ស្អែកឡើង ពួកយើងទន្ទឹងចំាមើលគាត់ពេញមួយថ្ងៃប៉ន្តែមិនឃើញគាត់មកសោះ បែរជា អោយកេ្មងម្នាក់ យកសំបុត្រ និងកូនសៀវភៅធនាគារ អោយខ្ញុំ ខ្ញុំបានបើកមើលសំបុត្រ បានសសេរថា៖
អរគុណហើយ កូនប្រុសកូនស្រី ដែលបានសំរេចបំណងរបស់ខ្ញុំ និងបានមើលថែរក្សាខ្ញុំមួយរយះ និងបានអោយបបរសដែលមានរសជាតិឆ្ងុយឆ្ងាញ់អោយម៉ែ កូនប្រហែលជាឆ្ងល់ហេតុអ្វីម៉ែហូបតែ
បបរសព្រោះកាលពីកូនប្រុសបង្កើតម្តាយនៅ វាតែងតែងើបឡើងពីព្រឹកដំាបបរសអោយ ខ្ញុំនិងពុក
ញុំារាល់ព្រឹក នេះជាហេតុផលដែលម៉ែ តែងតែហៅបបរសកូនហូបរាល់ពេលម៉ែមកហាងកូន
ចុងក្រោយម៉ែមានតែលុុយបន្តិច បន្តួច និងដីផ្ទះអោយកូនទំាងពីរសំរាប់ដោះស្រាយពេលកូនទំាងពីរត្រូវការចំាបាច់.....អរគុណអ្នកទំាងពីរ មិនបាច់តាមរកម៉ែទេព្រោះម៉ែចេញទៅរកកូនបង្កើត
របស់ម៉ែហើយ ប្រសិនបើមានឥឪកាសពួកយើងនឹងជួបគ្នាម្តងទៀត...
Post a Comment