ស្អែកទី ១៥ ថ្ងៃអង្គារ ត្រូវជាថ្ងៃសីល៍ ជូត ឆ្លូវ ខាល រោង វក ច រឿងអាក្រក់ៗរលាយអស់ នាំលាភ នាំសំណាង នាំសុភមង្គល! សាធុ សាធុ សាធុ សូមឲ្យសក្តិសិទ្ធ…


ឆ្នាំទាំង ៦ នេះ មានការ​ទទួលខុសត្រូវ​, អ្នកគ្រប់គ្រង​ដ៏​ពូកែ​, មាន​វិន័យ​, ចេះ​គ្រប់គ្រង​ខ្លួនឯង មានចិត្ត​សប្បុរសធម៌​, និង​ឯករាជ្យ​ ។ ពួកគេ​គឺជា​មនុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួតប្រជែង​។ ពួកគេជាមនុស្ស​ដែលមាន​ចិត្ត​ស្មោះត្រង់​, ស្មោះស្ម័គ្រ និង​ចិត្តល្អ​ ចំពោះអ្នកដែលនៅក្បែរ​ខ្លួន ព្រោះ​បុគ្គល​នេះ​តែងតែ​ស្រឡាញ់​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន និង​ជួយ​ជ្រោមជ្រែង​មិត្តភក្តិ​ឬ​គ្រួសារ​ដល់ទី​បំផុត។
ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិចិន ដែលបានផ្សាយមុននេះបន្តិចថា ស្អែកទី ១៥ ថ្ងៃអង្គារ ត្រូវជាថ្ងៃសីល៍ នាំលាភ នាំសំណាង នាំសុភមង្គល ដល់ឆ្នាំ ជូត ឆ្លូវ ខាល រោង វក ច តែក៏មានឆ្នាំខ្លះដូចជាឆ្នាំ ថោះ ម្សាញ់ មមី មមែ រកា កុរ ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។
ជាមួយគ្នានេះដែរ ក្រុមការងារយើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
1- ឆ្នាំជូត (1960, 1972, 1984, 1996, 2008) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។ ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត។
2- ឆ្នាំឆ្លូវ (1973, 1985, 1997, 2009) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្ដល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញ ចិត្ដផង​។  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្ដែ​បើ​ចង់​បោះ ទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ ថា​គាប់ប្រសើរ​ជាង ។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយ ដង​។  ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្អ​ក្នុង​ការ ស្វែងរក​បំផុត។
3- ឆ្នាំខាល (1974, 1986, 1998, 2010) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ ផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ កិច្ចការងារ ពីព្រោះ​ថា​តែង​មាន​ការ សហការ​ពី​អ្នក​ដទៃ​និង​ហុច​ផ្លែផ្កា​មក វិញ​គ្រាន់​ជាទី​ពេញចិត្ដ​ជានិច្ច ។  អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។  រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​។
4- ឆ្នាំថោះ (1975, 1987, 1999, 2011) មានរាសីមធ្យម៖
ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត មាន​ថយក្រោយ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វីៗ​ក៏ តែង​ទទួល​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​ដែរ​។ ការប្រកប​ការងា​ររ​បស់​លោក​អ្នក​មាន ការ​ចម្រើន​លូតលាស់​ច្រើន​មុខ ដូច ជា​ការងារ​ចាស់​ឬ​ការងារ​ថ្មី​ក៏​ដោយ ឱ្យតែ​មាន​ការប្រឹងប្រែង​តែង​ហុច​ផល ល្អៗ​មកវិញ​ជា​និច្ច ។ សម្រាប់​អ្នក ប្រកប របរ​រកស៊ី​ជួញដូរ បើទោះបី​លោកអ្នក ជួញ​ទីជិត​ឆ្ងាយ មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ក្ដី តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្ដៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀ​ត ល្បែងស៊ីសង​ឡើយ ព្រោះ​នាំ​កើត ឧបទ្រព​ចង្រៃ​ការលក់ដូរ​មិន​ជឿន លឿន​ទៅ​មុខ ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស ស្រី​កើត​មាន​ភាព​ប្រទាំង​ប្រទើស​និង ប្រឆាំង​គ្នា​ច្រើន។
5- ឆ្នាំរោង (1976, 1988, 2000, 2012) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​តែង​ផ្ដល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី ពេញចិត្ដ​ផង ។  សម្រាប់​ថ្ងៃ​នេះ​ដែរ​លោក អ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់ អ្វី​មួយ​មក​សម្រេចចិត្ដ​ជា​ពេល វេលា​ល្អ​ប្រពៃ​គួរសម ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូច ធំ​មិន​ទាស់​ខុស​អ្វី​ឡើយ ពីព្រោះ​ផល ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង ។  ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង ស្រស់ស្រាយ​ប្រពៃ។
6- ឆ្នាំម្សាញ់ (1965, 1977, 1989, 2001) មានរាសីស្រុតចុះខ្លាំង៖
នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក តែង​ជួប​បញ្ហា​បន្ដិចបន្ដួច​ចូល​យាយី នាំ​ជួប​ការលំបាក ។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប រឿង​ខ្វាយខ្វល់​ច្រើន ព្រោះតែ​ការធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ តែង​មាន​រឿងរ​កាំ​ចិត្ដច្រើន ។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ ណាមួយ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការ​រកាំចិត្ដ​និង​ពាក់មុខយក្ស​ដាក់​គ្នា​មិន តិច​ដែរ​ទេ​។
7- ឆ្នាំមមី (1966, 1978, 1990, 2002) មានរាសីមធ្យម៖
នៅថ្ងៃនេះ លោក​អ្នក​មាន​ការសប្បាយចិត្ដ​សប្បាយ កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន ភាព​ស្រស់បំព្រង​ជានិច្ច ។ ចំពោះ ការរស់នៅ​ក្នុង​ថ្ងៃនេះ​មានកា​រលូត លាស់​សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប ការងា​រតែង​ទទួលរង​សម្ពាធ​ច្រើន បន្ដិច​តែ​ក៏​មាន​ភាព​សុខដុម​ល្អ ។ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ ចូល​ដោយ​តានតឹង​ណាស់ ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការលូតលាស់​ទៅមុខ​និង​កំពុង ផ្អែមល្អែម​ល្អ។
8- ឆ្នាំមមែ (1967, 1979, 1991, 2003) មានរាសីស្រុតចុះខ្លាំង៖
យីអ៊ុន​ថ្ងៃនេះ ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ ជីវិត​របស់​លោក​អ្នក​ជួប​ភាព​ប្រទាំង ប្រទើស និង​មាន​ការ​រកាំ​ចិត្ដច្រើន ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។ ចំណែក​បញ្ហា​ប្រាក់កាស គប្បី​មាន​ការ ប្រយ័ត្នប្រយែង​ដែរ ព្រោះថា​អាច មាន​ការចំណាយ​ច្រើន​ជាង​ធម្មតា​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន ក្រុម​មនុស្ស​អុជអាល​អ្វីមួយ​នាំ​ឱ្យ​កើត ការក្ដៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ អ្នក​ដទៃ​ឡើង ។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការជួយ​យក​អាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​វិញ ប៉ុណ្ណោះ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ មេម៉ាយ​ក្ដី ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ទី​៣ ចូល​មក​អុកឡុក​នាំ​កើត ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះឆា ឡើង។
9- ឆ្នាំវក (1968, 1980, 1992, 2004) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​តែង​ផ្ដល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី ពេញចិត្ដ​ផង ។  សម្រាប់​ថ្ងៃ​នេះ​ដែរ​លោក អ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់ អ្វី​មួយ​មក​សម្រេចចិត្ដ​ជា​ពេល វេលា​ល្អ​ប្រពៃ​គួរសម ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូច ធំ​មិន​ទាស់​ខុស​អ្វី​ឡើយ ពីព្រោះ​ផល ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង ស្រស់ស្រាយ​ប្រពៃ​​។
10- ឆ្នាំរកា (1957, 1969, 1981, 1993, 2005) មានរាសីស្រុតចុះខ្លាំង៖
ក្នុង​ថ្ងៃ​នេះ​ដោយ សារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ លោក​អ្នក​ធ្វើ​អ្វី​មិនសូវ​ឆ្លើយតប​ដូច សេចក្ដីប្រាថ្នា​នោះឡើយ ។ បើ​ជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​ជួប​ការ លំបាក ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត ។ ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ ឱ្យ​ប្រយ័ត្ន​រោគ ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណា មួយ​។  ​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់ មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស់​នៅពេល ក្រោយ​។
11- ឆ្នាំច (1970, 1982, 1994, 2006) មានរាសីឡើងខ្ពស់ត្រដែត៖
នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។ ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​។
12- ឆ្នាំកុរ (1971, 1983, 1995, 2007) មានរាសីស្រុតចុះខ្លាំង៖
នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា ជួប​បញ្ហា​លើ​កំណាត់​ផ្លូវ​រដិបរដុប​បន្ដិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិន​ល្អ យាយី​ផងដែរ ។ បើ​ជា​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ថ្ងៃ​នេះ​វិញ ពុំ​សូវ​កាក់កប ទេ គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ ហោះ​រំលង​ជានិច្ច ។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​មក វិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស គ្នាច្រើន​។
ប្រភព៖ សុរិយាគតិចិន

No comments