កុំចង់ជាមួយខ្មែរ!!ថៃប៉ុនប៉ងគាស់រំលើងយកដំរីថ្មនៅភ្នំរូងតែមិនបានសម្រេច….
ថៃបានប៉ុនប៉ងគាស់រំលើងថ្មភ្នំរូបរាងដូចដំរីលុតក្រាបឲ្យស្ដេចគង់លើខ្នងតែបារមីដំរីទ្រោមធ្វើឲ្យថៃមិនអាចយកទៅបានស្របពេលដែលកងទ័ពខ្មែរវាយបណ្ដេញចេញកាលពីអំឡុងឆ្នាំ២០១១កន្លងទៅ។នេះជាការលើកឡើងរបស់អនុសេនីយ៍ត្រីថនប៊ុនធឿនកងអនុសេនាធំវិស្វកម្មកងពលតូចលេខ៤២ប្រចាំប្រាសាទតាមាន់ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។
ក្រោយពីសមាហរណកម្មឆ្នាំ១៩៩៧ហើយកងទ័ពខ្មែរក្រហមបានចុះពីលើប្រាសាទតាមាន់ស្ថិតនៅលើជួរភ្នំដងរែកនៅអំឡុងឆ្នាំ១៩៩៩ហើយគ្រានោះថៃបានឆ្លៀតមកលើប្រាសាទនេះហើយបានប៉ុនប៉ងដាប់យកថ្មភ្នំរូបរាងដូចដំរីទ្រោមប៉ុន្តែមិនបានសម្រេចហើយកងទ័ពរាជរដ្ឋាភិបាលបានវាយរុញច្រានថៃនៅអំឡុងឆ្នាំ២០១១។លោកអនុសេនីយ៍ត្រីថនប៊ុនថឿនលើកឡើងបន្ថែម។
បន្ទាប់ពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃរួចមកសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាលោកគ្រូអគ្គបណ្ឌិតប៊ុតសាវង្សនិងឧបាសកហែមសុខមានបានសម្រេចកសាងវិហាររួមគ្នាមួយសម្រាប់ឧទ្ទិសដល់បារមីដំរីទ្រោមបច្ចុប្បន្នហៅថាប្រាសាទដំរីទ្រោម។
អនុសេនីយ៍ត្រីថនប៊ុនថឿនមានប្រសាសន៍ប្រាប់ក្រុមការងារ”ផ្លូវទៅស្រុក”ថាទាំងពុទ្ធបរិស័ទក៏ដូចជាកងទ័ពឈរជើងនៅលើខ្នងភ្នំដងរែកនេះតែងតែមានជំនឿលើប្រាសាទដំរីទ្រោមព្រោះការបន់ស្រន់រមែងបានជោគជ័យ។”កងទ័ពបន់ស្រន់កុំឲ្យការពើបប្រយុទ្ធរងគ្រាប់ថៃគឺសម្រេចដូចបំណងហើយបញ្ចៀសការស្លាប់ផងនិងឈ្នះអស់មារសត្រូវផង។បារមីដំរីទ្រោមខ្លាំងទើបគ្រប់គ្នាជឿហើយថៃក៏ចង់បានដំរីទ្រោមនេះដែរ”៕
Post a Comment