កុំបោះថង់ទាំងនេះ! ពេលដឹងមូលហេតុ លោកអ្នកនឹងរក្សាទុកវាប្រៀបបីដូចជាដុំមាសយ៉ាងអ៊ីចឹង!
ក្នុងប្រអប់ដាក់ស្បែកជើង ជាធម្មតាយើងអាចរកឃើញថង់ស៊ីលីកូនឌីអុកស៊ីត (Silicon Dioxide) ឬ ស៊ីលីកា (Silica)។ យើងភាគច្រើនចាត់ទុកវាជារបស់ពុល និងគ្មានប្រយោជន៍ ហើយក៏បោះវាចោលមួយរំពេច ដោយសារលើកញ្ចប់នោះបានណែនាំឱ្យលោកអ្នកបោះចោលភ្លាម និងកុំហូបវាឱ្យសោះ។
ស៊ីលីកូនឌីអុកស៊ីតសឹងតែអាចយកមកបរិភោគបាន ប៉ុន្តែគេប្រើវាក្នុងបំណងផ្សេង មិនមែនយកមកហូបនោះទេ។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនអំពីរបៀបប្រើគ្រាប់តូចៗពណ៌លឿង ឬស ក្នុងថង់ស៊ីលីកា៖
១. កច្ចាត់បាក់តេរីចេញពីឈុតកីឡារបស់អ្នក
រឿងល្អគឺថា ស៊ីលីកាដែលលោកអ្នកដាក់ក្នុងកាបូបផ្ទុកឈុតកីឡានឹងជួយទប់ស្កាត់ការកកើតបាក់តេរី។ ហើយលោកអ្នកក៏នឹងរក្សាកាបូបឱ្យនៅស្ងួតល្អ មានអនាម័យ និងបំផ្លាញរាល់ក្លិនស្អុយ តាមរយៈថង់ស៊ីលីកានេះដែរ។
រឿងល្អគឺថា ស៊ីលីកាដែលលោកអ្នកដាក់ក្នុងកាបូបផ្ទុកឈុតកីឡានឹងជួយទប់ស្កាត់ការកកើតបាក់តេរី។ ហើយលោកអ្នកក៏នឹងរក្សាកាបូបឱ្យនៅស្ងួតល្អ មានអនាម័យ និងបំផ្លាញរាល់ក្លិនស្អុយ តាមរយៈថង់ស៊ីលីកានេះដែរ។
២. រក្សាគុណភាពផលិតផលគ្រឿងសម្អាងឱ្យប្រើបានយូរ
ប្រសិនបើលោកអ្នកមិនចង់ឱ្យមានទឹកសើមចេញក្នុងម្សៅផាត់មុខទេ សូមយកថង់ស៊ីលីកាមួយកញ្ចប់ដាក់ក្នុងប្រអប់គ្រឿងសម្អាងរបស់អ្នក។
ប្រសិនបើលោកអ្នកមិនចង់ឱ្យមានទឹកសើមចេញក្នុងម្សៅផាត់មុខទេ សូមយកថង់ស៊ីលីកាមួយកញ្ចប់ដាក់ក្នុងប្រអប់គ្រឿងសម្អាងរបស់អ្នក។
៣. ដាក់ក្នុងទូរខោអាវ
លោកអ្នកអាចយកថង់ស៊ីលីកានេះដាក់ក្នុងទូរខោអាវដើម្បីកម្ចាត់ការចេញថ្លើមអណ្តើកលើសម្លៀកបំពាក់ និងទប់ស្កាត់ក្លិនផ្អួរចេញពីខោអាវ។
លោកអ្នកអាចយកថង់ស៊ីលីកានេះដាក់ក្នុងទូរខោអាវដើម្បីកម្ចាត់ការចេញថ្លើមអណ្តើកលើសម្លៀកបំពាក់ និងទប់ស្កាត់ក្លិនផ្អួរចេញពីខោអាវ។



Post a Comment