អានរឿងពិតនេះចប់ទឹកភ្នែកខ្ញុំស្រក់ហូរដោយមិនដឹងខ្លួន!! ដោយសារកូនប្រុសម្តាយសុខចិត្តសម្លាប់ខ្លួនតែលទ្ធផលចុងក្រោយបានត្រឹមពាក្យថា...សូមជួយស៊ែដើម្បីឲ្យកូនៗយល់ពីទំហំទឹកចិត្តម្តាយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Shanghaiist បានឲ្យដឹងថាស្រីជនជាតិចិនម្មាក់អាយុ ៦៣ឆ្នាំ បានលោតសម្លាប់ខ្លួនពីរានហាលជាន់ទី៩ក្នុងសង្កាត់ក្រីក្រមួយនៅក្រុង Shenzhen ខេត្ត Guangdong។
ក្នុងហេតុការណ៌នោះបានធ្វើឲ្យស្រ្តីនោះស្លាប់ភ្លាមៗ តែមុននឹងសាប់គាត់បាននិយាយពាក្យមួយឃ្លាថា ខ្ញុំមិនអីទេ ខ្ញុំនឹងជួយរកលុយដែលកូនត្រូវការ។
តាមពិតហេតុការនេះកើតឡើងដោយសារតែកាលពីឆ្នាំ២០០៥កន្លងទៅ កូនប្រុសអ្មកស្រីត្រូវបានពិនិត្យឃើញថាមានជំងឺសន្លាក់ឆ្អឹងខ្នង Bechterew (បណ្ដាលឲ្យឈឺរឹងឆ្អឹងខ្នងពីកដល់ឆ្អឹងខ្នងផ្នែកខាងក្រោម)។ រយៈពេល១០ឆ្នាំក្រោយមក កូនប្រុសរបស់ស្ត្រីរូបនេះបានសម្រេចចិត្តប្រាប់ម្ដាយឲ្យដឹងពីអាការៈខ្លួនព្រោះជំងឺដល់ដំណាក់កាលចុងក្រោយដែលរូបគេមិនអាចកម្រើកឆ្អឹងខ្នងឬងាកកបាន។
អ្នកស្រីបានលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីព្យាបាលកូនអ្នកស្រីតែនូវតែមិនអាចគ្រប់គ្រាន់សំរាប់ព្យាបាលទេ។
ដោយសារតែបែបនេះហើយទើបអ្នកស្រីសុខចិត្តធ្វើអត្តឃាតខ្លួនឯងដើម្បីបានប្រាក់ធានារ៉ាប់រងជីវិតចំនួន៤៦៣២៣ ដុល្លារដើម្បីព្យាបាលកូនខ្លួន។
យ៉ាងណាក្ដីធានារ៉ាប់រងបានហួសសុពលភាពតាំងពីខែវិច្ឆិកា កាលពីឆ្នាំ២០១៥កន្លងទៅ។ ចំណែកក្នុងកិច្ចសន្យាកុងត្រាបានចែងច្បាស់ថាមិនសងសំណងនោះទេក្នុងករណីការស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង។ ក្រោយហេតុការណ៍នោះ កូនប្រុសស្ត្រីខាងលើបានបង្ហាញពីភាពសោកស្ដាយរបស់ខ្លួនថាលោកគួរតែស្លាប់ខ្លួនឯង មិនគួរឲ្យមានរឿងបែបនោះកើតចំពោះម្ដាយខ្លួននោះទេ៕
គំនិតអប់រំ៖
ម្តាយគ្រប់រូបតែងតែស្រលាញ់កូនមិនថាស្ថិតក្នុងវេលាណាទេ តែងតែបារម្មណ៌ និងគិតដល់កូនខ្លួនជានិច្ច។ គាត់ហ៊ានលះបង់អ្វីៗទាំងអស់មិនថាឡើយជីវិត។ ដូចនេះសូមកូនៗទាំងអស់ត្រូវចេះតប់ស្នងអ្នកមានគុណវិញ។
Post a Comment