ញាក់សាច់!! មិនគួរឲ្យជឿ! បុរសម្នាក់មានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយខ្លាដ៏កាចសាហាវមួយក្បាលដោយសារតែហេតុផលបែបនេះសោះ...(មានវីដេអូ)
ឥណ្ឌូនេស៊ី៖ ផ្តើមចេញពីការងារសាមញ្ញមួយប៉ុណ្ណោះ បានប្រែក្លាយទៅជាចំណងមិត្តភាពដ៏អស្ចារ្យ រវាងបុរសម្នាក់ ជាមួយនឹងសត្វជើង៤ ដ៏កាចសាហាវមួយក្បាលក្នុងលោក ដោយកាលពី១០ឆ្នាំមុន លោក Abdullah Sholeh បានធ្វើការជាអ្នកមើលថែទាំកូនខ្លា Bengal អាយុ៣ខែ មួយក្បាល។
យោងតាមការចុះផ្សាយរបស់ Oddity Central បានឲ្យដឹងថា ពួកគេទាំង២ បានប្រែក្លាយទៅជាមានទំនាក់ទំនងជិតស្និតជាមួយគ្នា បើទោះបីជាសត្វខ្លាមួយក្បាលនេះ ធំពេញវ័យក៏ដោយ។ ពួកគេបានចំណាយពេលវេលាស្ទើរតែគ្រប់នាទី នៅជាមួយគ្នា ហើយមានពេលខ្លះដេកនៅកន្លែងជាមួយគ្នាថែមទៀតផង។
សត្វខ្លាញី Bengal ដ៏គួរឲ្យស្រឡាញ់មួយក្បាលនេះ មានឈ្មោះឲ្យថា Mulan Jamillah វាត្រូវបានគេផ្តល់ទៅឲ្យសាលាអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ី នៅពេលដែលវាមានអាយុទើបតែ ៣ខែប៉ុណ្ណោះ។ បន្ទាប់មកលោក Abdullah Sholeh ដែលមានវ័យ ២៥ឆ្នាំក៏បានក្លាយជាអ្នកមើលថែទាំសត្វខ្លាមួយក្បាលនេះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ពីមុនរបស់សត្វខ្លាមួយក្បាលនេះ មិនមានលទ្ធភាពក្នុងការមើលថែទាំវាទេ ទើបបានជាគេប្រគល់មកឲ្យខាងសាលាដូច្នេះ។ ហើយតាមរយៈការមើលថែទាំស្ទើរតែ ២៤ម៉ោងក្នុងមួយថ្ងៃ លោក Abdullah ក៏ត្រូវបានគេដាក់ងារឲ្យថា ជា “មេដោះ” ខ្លាមួយក្បាលនេះ។
ថ្លែងក្នុងកិច្ចសំភាសន៍ជាមួយទូរទស្សន៍ Barcroft TV លោក Abdullah បានឲ្យដឹងថា “ប្រសិនបើខ្ញុំមិននៅផ្ទះទេ Mulan ច្បាស់ជាព្យាយាមដើរតាមរកខ្ញុំជាក់ជាមិនខាន ហើយវាប្រាកដជាអន្ទះអន្ទែង នៅមិនសុខឡើយ។ នេះហើយជាមូលហេតុដែលខ្ញុំតែងតែនៅលេងជាមួយវា ដេកជាមួយគ្នា និងផ្តល់ចំណីឲ្យវា។ នេះហើយជារឿងដែលខ្ញុំចំណាយពេលធ្វើជារៀងរាល់ថ្ងៃ”។
ខ្លា Mulan បានក្លាយជាមិត្តដ៏ជិតស្និតរបស់លោក Abdullah ប៉ុន្តែបើទោះបីជាវាបានបង្ហាញក្តីស្រឡាញ់ចំពោះលោក Abdullah ជារៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ ក៏លោក Abdullah បានបញ្ជាក់ថា លោកតែងតែមានការប្រុងប្រយ័ត្នជានិច្ចចំពោះហានិភ័យដែលអាចកើតមានឡើយ រាល់ពេលដែលលោកនៅក្បែរសត្វខ្លា Bengal ដែលមានទម្ងន់ ១៨១គីឡូក្រាម មួយក្បាលនេះ។
បុរសជនជាតិឥណ្ឌូនេស៊ីរូបនេះ បានឲ្យដឹងទៀតថា “ខ្ញុំបានដឹងថា Mulan គឺជាសត្វមួយក្បាលដែលមានសភាវគតិផ្ទាល់ខ្លួន ហើយវាដូចជាឆ្មាមួយក្បាលអីចឹង។ នៅពេលដែលវាលេង វាអាចក្រញ៉ៅ និងខាំ ហើយនេះគឺជាហានិភ័យមួយចំនួនដែលខ្ញុំត្រូវតែប្រឈមមុខ។ នេះហើយជាមូលហេតុដែលយើងត្រូវសិក្សាពីអត្តចរិតរបស់វា”។
ប្រភពព័ត៌មានបន្តថា ជាទូទៅ លោក Abdullah Sholeh តែងតែឲ្យ Mulan ស៊ីសាច់មាន់ ឬសាច់ពពែ ចំនួន០៦គីឡូក្រាមក្នុងមួយថ្ងៃ ហើយមានពេលខ្លះគាត់យកមាត់ទៅបញ្ចុកវាថែមទៀតផង ប៉ុន្តែអាហារដែលវាចូលចិត្តបំផុតគឺ មី៕
សូមបញ្ជាក់ថាព័ត៌មាននេះមានប្រភពីប្រទេសឥណ្ឌូនេស៊ី
សូមទស្សនាវីដេអូ៖
ប្រភព៖ khmerload
Post a Comment