ប្រវត្តិខេត្តអយុធ្យា ប្រវត្តិវិទូថៃថាជារបស់ថៃ តែប្រវត្តិវិទូបរទេស និង ប្រវត្តិវិទូខ្មែរថាជាអតីតទឹកដីខ្មែរតើថៃនិងខ្មែរមានអ្វីសំអាងទៅ ?
ប្រវត្តិខេត្តអយុធ្យា ដែលត្រូវទ័ពភូមាដុតកំទេចនៅឆ្នាំ១៧៧៩ មានការខ្វែងគំនិតគ្នាអំពីកាលបរិច្ឆេទ ឬចំណាស់។ អ្នកប្រវត្តិវិទូថៃ ដែលសំអាងលើច្បាប់ព្រះរាជពង្សាវតារអយុធ្យា បានអះអាងថាទីក្រុងខាងលើនេះដែលជា “កោះ” ឬ “ទីក្រុងទឹក” ត្រូវបាន កសាងឡើងដោយស្តេចថៃ ព្រះនាមថា អ៊ូថង នៅឆ្នាំ១៣៥០។ លោក អៃម៉ូនីយេ ជនជាតិបារាំងមិនយល់ស្របនឹងទស្សនៈនេះទេ ដោយលោកបានបញ្ជាក់ថា អយុធ្យាគឺជាទឹកដីខ្មែរហើយធ្លាប់មានប្រវត្តិ ដ៏យូរលង់ជាច្រើនសតវត្សមុនការមកដល់នៃជនជាតិថៃ។ តើការពិតស្ថិតនៅត្រង់ណា?
ដើម្បីចូលរួមវិភាគទាន ក្នុងការស្វែងយល់អំពីឫសកែវនៃទីក្រុងអយុធ្យា យើងសូមអនុញ្ញាតិផ្តល់នូវឯកសារសំណេរមួយ គឺផ្ទាំងសិលាចារឹក ដែលគេបានរកឃើញក្នុងខេត្តនេះនៅឆ្នាំ១៩៣៩នៅពេលសាងសង់ផ្លូវនៅលើទួលបុរាណមួយមានឈ្មោះថា បូតព្រាហ្មណ៍។ ទួលប្រាសាទនាសម័យអង្គរខាងលើនេះ ស្ថិតនៅខាងកើតនៃទីក្រុងអយុធ្យា ក្បែរស្ពានចាស់មួយឈ្មោះថា សះផានជីគុន សម្រាប់ភ្ជាប់កោះអយុធ្យានឹងត្រើយម្ខាងទៀតនៃព្រែក។
សូមរំលឹកថា ផ្ទាំងសិលាចារឹកខ្មែរចារនៅឆ្នាំ៩៣៧នៃគ.ស ដែលយើងនឹងយកមកសិក្សាវិភាគឡើងវិញនេះ ត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ នៅឆ្នាំ១៩៤៤ ដោយលោក ហ្សក ស៊ឺដេស (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។
សូមរំលឹកថា ផ្ទាំងសិលាចារឹកខ្មែរចារនៅឆ្នាំ៩៣៧នៃគ.ស ដែលយើងនឹងយកមកសិក្សាវិភាគឡើងវិញនេះ ត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ នៅឆ្នាំ១៩៤៤ ដោយលោក ហ្សក ស៊ឺដេស (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។
ផ្ទាំងសិលាចារឹកខ្មែរនៃខេត្តអយុធ្យាមានកំពស់០,៤៥ម. កម្រាស់ ០,២២ម. ហើយមានចារអក្សរទាំងសងខាង ។ ផ្នែកទី១ នៃសិលាចារឹក មានតួអក្សរ១៨បន្ទាត់ជាកាព្យឃ្លោងសំស្ត្រឹត ។ រីឯនៅផ្នែកទី២វិញ ដែលសរសេរជាភាសាខ្មែរមានតួអក្សរ១៧បន្ទាត់ ពាក់ព័ន្ធទៅនឹងបញ្ជីពួកខ្ញុំបម្រើប្រាសាទខាងលើ ។
បើពិនិត្យលើខ្លឹមសារនៃសិលាចារឹក យើងអាចនិយាយបានថា គ្មានអ្វីគួរឲ្យមានភាពស្រពិចស្រពិលឡើយ ៖ នៅខេត្តអយុធ្យាយើងមានភស្តុតាងជាប្រវត្តិសាស្ត្របញ្ជាក់ ដោយមានសំណង់ស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក ទោះបីបានឈូសឆាយ បាត់បង់ហើយក៏ដោយ។ នេះជាការពិតមួយដែលអ្នកប្រវត្តិវិទូ ថៃ និងអ៊ឺរូបខ្លះ ដែលមិនបានដឹង ឬមិនបានទទួលស្គាល់ ព្រោះគេយល់ច្រឡំប្រវត្តិសាស្ត្រ ដោយចេតនា ឬអចេតនា ។
ម្យ៉ាងវិញទៀត ថ្វីត្បិតតែយើងមិនមានគំនិតខ្វែងគ្នានឹងមតិរបស់លោក ហ្សក សឺដេស ក៏ប៉ុន្តែ យោងតាមទិន្នន័យខាងបុរាណវិទ្យាថ្មីៗ យើងអាចកំណត់ទីតាំងនៃទីក្រុង ចានាសៈបុរី ច្បាស់ជាងលោកហ្សក សឺដេសបន្តិច ហើយដែលវត្តមានរបស់ទីក្រុងនេះ ត្រូវបានគូសបញ្ជាក់ក្នុង សិលាចារឹក។
បើតាមយើង ចានាសៈបុរីស្ថិតនៅខ្ពស់រាបនគររាជ លាតសន្ធឹងរហូតដល់អយុធ្យា ហើយក៏បានភ្ជាប់ទៅនឹងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ននេះផងដែរ។
បើតាមយើង ចានាសៈបុរីស្ថិតនៅខ្ពស់រាបនគររាជ លាតសន្ធឹងរហូតដល់អយុធ្យា ហើយក៏បានភ្ជាប់ទៅនឹងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ននេះផងដែរ។
ហេតុនេះព្រះនាមរបស់ព្រះមហាក្សត្រ ដែលបានសោយរាជ្យនៅទីនោះមានលក្ខណៈខុសពីព្រះរាជវង្សានុវង្សខ្មែរ នៅឯម្ខាងទៀតនៃជួរភ្នំដងរែក ជាពិសេស ព្រះបាទជ័យវរ័ន្មទី៤ កំពុងសោយរាជ្យនៅក្នុងសម័យកាលដូចគ្នានៅតំបន់ កោះកេរ (ឆោកគរគ្យរ ឬគគីរ) ជាដើម ។ នេះគឺជាទទ្បីករណ៍មួយបង្ហាញអំពីភាពស្វាយ័តនៃភូមិភាគនេះ មុនការប្រមូលផ្គុំគ្នា នូវរដ្ឋខ្មែរតូច-ធំទាំងឡាយ ឲ្យក្លាយទៅជារដ្ឋតែមួយ គឺចក្រភពកម្ពុជទេសក្នុងរាជរបស់ព្រះបាទ សុរិយាវរ័ន្មទី១ និងទី២ ។តទៅនេះគឺសេចក្តីសង្ខេបនៃសិលាចារឹកអយុធ្យាអានដោយលោកហ្សកសឺដេស :
ខ្លឹមសារនៃសិលាចារឹកនៅផ្នែកទី១ បានឲ្យដឹងថា មានការមកដល់ព្រះសិវៈក្រោមព្រះនាមចន្ករៈ និងព្រះ នាងបា័វតី ដែលជាព្រះជាយារបស់ទ្រង់ ។ បន្ទាប់មកទៀតសិលាចារឹកបានបង្ហាញអំពីប្រវត្តិនៃព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យ នៅចានាសៈបុរី ។ ប្រការនេះមានន័យថា ខេត្តនេះ ស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់វង្សក្សត្រខ្មែរ មុនការមកដល់នៃជនជាតិថៃ ហើយខេត្តនេះ ជាកេរ្តិ៍ដំណែលរបស់ខ្មែរ ។
នៅក្នុងសិលាចារឹកបានឲ្យដឹងថា ព្រះមហាក្សត្រទី១ ដែលបានគ្រងរាជសម្បត្តិដំបូងបង្អស់នៅចានាសៈបុរី គឺព្រះបាទសន្ទរបរាក្រម ។ ព្រះមហាក្សត្រអង្គនេះមានព្រះរាជបុត្រមួយអង្គមានព្រះនាមថា ភគវត្ត ដែលបានប្រសូត បុត្រពីរព្រះអង្គ គឺមារបតិសិង្ហវរ័ន្មដែលជាព្រះរៀម និងមង្គលវរ័ន្ម ដែលជាព្រះអនុជ ។ សិលាចារឹក ក៏បានបញ្ជាក់ទៀត ថា ព្រះអង្គម្ចាស់មារបតិសិង្ហវរ័ន្ម បានក្លាយទៅជាអធិបតីគ្រប់គ្រងនគរចានាសៈបុរៈ រីឯព្រះអនុជរបស់ព្រះអង្គវិញ គឺជាអ្នកដែលបានកសាងរូបសំណាកដំណាងឲ្យព្រះមាតារបស់ទ្រង់ ក្រោមរូបភាពនៃព្រះសិវៈ ឬព្រះឥសូរ ។
ផ្នែកទី២នៃសិលាចារឹកអយុធ្យាដែលសរសេរជាភាសាខ្មែរសុទ្ធសាធ បានពិពណ៌នាអំពីឈ្មោះរបស់ពួកខ្ញុំបម្រើទេវស្ថាននោះ ។ ក្នុងចំណោមបញ្ជីឈ្មោះអ្នកបម្រើឃើញមានជាអាថ៌គោតៃ និងស៊ីជាដើម។ ក្រៅពីនេះគេក៏បានឃើញស័ព្ទខ្មែរមួយជំនាន់អង្គរដូចជា រនោច, កំបិត, កូន, ពៅ, រត់វារ, គន្ធី។
តាមប្រសាសន៍របស់លោក សឺដេស ព្រះរាជវង្សានុវង្សខ្មែរ ដែលបានគ្រប់គ្រងនៅខេត្តអយុធ្យានៅឆ្នាំ ៩៣៧ បានបន្តពូជពង្សពីបព្វជិតភគទវត្ត ដែលនោះគឺជាព្រះនាមរបស់ស្តេចមួយអង្គដែលបាន សោយរាជ្យនៅឆ្នាំ៥១៥ នៅក្នុងរដ្ឋមួយនៅម្តុំជ្រោយមលយូ ដែលមានឈ្មោះថា ឡាំងយ៉ាស៊ីវសី យោងតាមឯកសារចិន ។
ម្យ៉ាងទៀតអ្នកប្រាជ្ញ ខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្តេចភគវត្តនៃនគរឡាំងយ៉ាស៊ីវសី ត្រូវបានជ្រើសតាំងធ្វើជាស្តេច២០ឆ្នាំ ក្រោយពីបាននិរទេសទៅកាន់ប្រទេសឥណ្ឌា ។ តែទោះបីយ៉ាងនេះក្តី លោកមិនហ៊ានបញ្ជាក់អំពីអត្តសញ្ញាណពិត របស់ព្រះមហាក្សត្រអង្គនេះឡើយ ព្រោះថាព្រះនាមនេះ គឺជាព្រះនាមមួយដែលមានលក្ខណៈសាមញ្ញពេកក្នុង សម័យនោះ ។
គួររំលឹកនៅទីនេះថា ពេលវេលាមកដល់ហើយ សម្រាប់យើង ដើម្បីបង្ហាញទស្សនៈរបស់យើងជុំវិញ គោរម្យងារភគវត្តខាងលើនេះឲ្យបានជាក់លាក់ ។សូមជម្រាបថា គោរម្យងារភគវត្តខាងលើនេះ ពុំមានលក្ខណៈទូទៅនោះទេ ក៏ប៉ុន្តែគឺជាមុខងារ ឬឋានន្តរស័កិ្តនៅសតវត្សទី១១ ដែលជិតប្រហែលព្រះមហាក្សត្រ ។ ឧទាហរណ៍ឈ្មោះរបស់ព្រះរាជគ្រូរបស់ព្រះឧទយាទិត្យវរន្មទី២ គឺ ភគវត្តបាទវ្រៈកម្រតេង ឬ ធូលីជើងវ្រៈកម្រតេងអញ។
គួររំលឹកនៅទីនេះថា ពេលវេលាមកដល់ហើយ សម្រាប់យើង ដើម្បីបង្ហាញទស្សនៈរបស់យើងជុំវិញ គោរម្យងារភគវត្តខាងលើនេះឲ្យបានជាក់លាក់ ។សូមជម្រាបថា គោរម្យងារភគវត្តខាងលើនេះ ពុំមានលក្ខណៈទូទៅនោះទេ ក៏ប៉ុន្តែគឺជាមុខងារ ឬឋានន្តរស័កិ្តនៅសតវត្សទី១១ ដែលជិតប្រហែលព្រះមហាក្សត្រ ។ ឧទាហរណ៍ឈ្មោះរបស់ព្រះរាជគ្រូរបស់ព្រះឧទយាទិត្យវរន្មទី២ គឺ ភគវត្តបាទវ្រៈកម្រតេង ឬ ធូលីជើងវ្រៈកម្រតេងអញ។
យើងក៏មានព័ត៌មានទៀតថា ព្រាហ្មណ៍បុរោហិតម្នាក់ទៀត ដែលមានការចេះដឹងយ៉ាងជ្រៅជ្រះបំផុត ហើយដែលជាព្រះរាជគ្រូរបស់ព្រះបាទជយវរ័ន្មទី៦ ផងនោះ មានគោរម្យងារដូចគ្នាគឺ ’ភគវត្តបាទកម្រតេងអញ” ។មូលហេតុ ដែលយើងលើកឧទាហរណ៍ទាំងនេះឡើង គឺព្រោះតែតាមទស្សនៈរបស់ យើង គោរម្យងារភគវត្តមានឋានៈស្មើនឹងព្រះរាជា ហើយការលើកតម្កើងឋានៈនេះគឺជាប្រពៃណីខ្មែរដែលមានតាំងពីសម័យនគរភ្នំម្ល៉េះ ។
ម្យ៉ាងទៀតវត្តមានរបស់គោរម្យងារខាងនេះ ដែលមានប្រភពចេញពីជ្រោយមលយូក៏មិនធ្វើឲ្យយើងភ្ញាក់ផ្អើលដែរ ។ ព្រោះថាព្រះមហាក្សត្រខ្មែរបុរាណធ្លាប់បានគ្រប់គ្រងទៅលើផែនដីជ្រោយមលយូ មុនការលេចធ្លោឡើងនៃរដ្ឋឈ្មោះស្រីវីជ័យនៅក្នុងអំឡុងសតវត្សទី៧-៨នៃគ.ស ។ ហើយយោងតាមកំណត់ហេតុចាស់ៗ ដែលជនជាតិចិនបានបន្សល់ទុក បានឲ្យដឹងថា ទឹកដីនេះគឺជាភាគមួយនៃរដ្ឋហ្វូ-ណន ឬនគរភ្នំយ៉ាងជាក់ច្បាស់ ។
សរុបសេចក្តីមក ដោយសារតែគេពុំបានឃើញវត្តមានរបស់ជនជាតិមន ដូចនៅខេត្តលវ ឬលពបុរី និងជនជាតិថៃ នៅក្នុងខេត្តនេះ ទើបយើងពុំអាចសន្និដ្ឋានថាតំបន់នេះ គឺជាទឹកដីរបស់មន ឬថៃ បានជាដាច់ខាត ។ ផ្ទុយទៅវិញនៅទីនោះ គេបានឃើញវប្បធម៌ខ្មែរ មានការវិវត្តន៍មិនឈប់ឈរចាប់តាំងពីសម័យបុរេអង្គររហូតដល់សម័យអង្គរ ។ នេះជាកត្តាមួយ ដែលគេមិនត្រូវមើលរំលងឡើយ កាលបើគេចង់សរសេរប្រវត្តិរបស់ទីក្រុងអយុធ្យាដោយសុក្រិត ៕ (ម.ត្រាណេ)
ប្រភព៖ ខ្មែរអប្សរា
Post a Comment