សម្តេចតេជោបានបញ្ជាឱ្យបញ្ចុះតម្លៃទឹក និង ទូទាត់សំណងជូនពលរដ្ឋវិញ !



សាររបស់សម្តេចតេជោបានបន្តទៀតថា «ខ្ញុំបានបញ្ជាឱ្យទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី ។ សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ»។


បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សរសេរសារបង្ហោះ នៅលើទំព័រហ្វេសប៊ុក អំពីការកើនឡើងនៃតម្លៃទឹកនៅក្នុងរាជធានីភ្នំពេញ ហើយបានបញ្ជាឱ្យបញ្ចុះតម្លៃទឹក និង ទូទាត់សំណង់ជូនប្រជាពលរដ្ឋវិញនោះមក នៅថ្ងៃដដែលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយធ្វើការសូមអភ័យទោសពីសំណាក់អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់ពីការខុសឆ្គងនេះ ហើយសូមសន្យាថានឹងមិនឱ្យមានការខុសឆ្គងជាលើកទី២ ទៀតឡើយ  ។ 
ប្រជាពលរដ្ឋមានការសាទរ ចំពោះចំណាត់ការណ៏របស់ សម្តេចតេជោដែលបានជួយដោះស្រាយបព្ហាានេះជូនពួកគាត់។







No comments