អស់អីនិយាយម៉ង! កន្លែងម៉ាស្សាមួយកន្លែង មានបម្រើសេវាផ្លូវភេទសុទ្ធតែចិន…


ថ្មីៗនេះកាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​ ខែ សីហា បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ប្រព្រឹត្តិ​អំពើ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​)​មួយ​កន្លែង ដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​យីហោ​«​ថាវ​ហុង​» ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យ​១២​នាក់ ​មាន​ជនជាតិ​ចិន​ប្រុស​៥​នាក់ ស្រី​៧​នាក់ ។ រីឯ​វត្ថុ​តាង​ត្រូវ​រឹបអូស​មាន​ស្រោមអនាម័យ ក្នុង​នោះ​មាន​ប្រើប្រាស់​រួច​២, លុយ​២៣០​ដុល្លារ​អា​មេ​រិ​ក​, ទូរស័ព្ទ​ដៃ​១៣​គ្រឿង (​អាយ​ហ្វូ​ន​ស៊ិ​ច​៣​គ្រឿង​, អាយ​​ហ្វូ​ន​ស៊ី​ច​ផ្លាស់​១​គ្រឿង​), អាយ​ហ្វូ​ន​៥១​គ្រឿង​, អាយ​ហ្វូ​ន​៤​មួយ​គ្រឿង​, វី​វូ​២​គ្រឿង​, ហ៊​ន​ន័​រ​១​គ្រឿង​, អូរ​ប៉ូ ១​គ្រឿង​, ហូរ​វៃ ១​គ្រឿង និង​ម៉ាក អិន​ចុច​ពិល ២​គ្រឿង ព្រមទាំង​លិខិតឆ្លងដែន​២​ច្បាប់​, អត្តសញ្ញាណប័ណ្ណ​ចិន​២​សន្លឹក​, កុំ​ព្យូ​រ​ទ័​រ​យួរដៃ​១​គ្រឿង​, អាយ​ផេ​ត​២​គ្រឿង និង​វិក្ក​យ​ប័ត្រ​មួយ​ចំនួន  ។

  បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១២​នាក់​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បន្ត​ធ្វើការ​សាកសួរ​។





No comments