ពួកមីនរក!! បេះដូងសាងពីអ្វី.? កុមាអាយុ6ខួបម្ដាយយកទៅផ្ញើកន្លែងចញ្ចឹមក្មេងតែត្រូវគេធ្វើបាបបង្ខំអោយសុីអាចន៍….
កាលពីថ្ងៃទី15 ខែ8 ឆ្នាំ2017 វេបសាយបរទេសបានរាយការមកថា មានករណីធ្វើទារុនកម្មក្មេងយ៉ាងធ្ងន់ធ្ងដែលម្ដាយរបស់ក្មេងមិនអាចទទួលយកបាន ហេតុការណ៍នេះកើតឡើងនៅក្រុងកួនតាន់ រដ្ធបះហ័ង ប្រទេសម៉ាឡេសុី និយាយថា នាង អូមិ ហាំ វ័យ35ឆ្នាំ បានប្ដឹងសមត្ថកិច្ច បន្ទាប់ពីបានដឹងថាអ្នកទទួលចិញ្ចឹមក្មេងដែលខ្លួនបានផ្ញើ អាយុ29ឆ្នាំ ធ្វើបាបកូនរបស់នាង ខ្ដិចពេញខ្លួនប្រាណថែមទាំងបង្ខំអោយសុីលាមកខ្លួនឯង គឺជាការដាក់ទោសទៀតផង ដោយ នាងអូមិហាំបានបន្តថា កូនស្រីរបស់នាងបានយកទៅផ្ញើជាមួយអ្នកមើលថែក្មេងអស់រយះពេល8ខែទើបដល់ថ្ងៃទៅយកមកវិញ ពេលយកមកក៏ឃើញពេលខ្លួនប្រាណកូនពោពេញទៅដោយស្នាមខ្ដេចទាំងចាស់ទាំងថ្មី ពេលនាងសួកូន កូនប្រាប់ថាម៉ែរចញ្ចឹមធ្វើបាបរាល់ថ្ងៃ កូនស្រីរបស់នាងរាយរាប់អំពីរយះពេល8ខែដែលនាងបាននៅជាមួយអ្នកមើលថែក្មេង នាងប្រាប់ថា នាងត្រូវគេ ស្រោចទឹកក្ដៅតែមិនក្ដៅខ្លាំងទេ នឹងខ្ដិចហើយស្រោចទឹកត្រីទៀត ពេលធ្វើខុសអោយទៅគេងក្នុងបន្ទប់ដាក់របស់ នឹងអោយញាំលាមកបើមិនញាំទេសម្លាប់ចោលហើយឈប់អោយជួបមុខម៉ាក់។
មិនគួអោយជឿរសោះថាពួកមីនរកនេះធ្វើបាបកូនអញដល់ថ្នាក់នេះ ពុទ្ធោកូនស្រីម៉ែរសុំទោស ម៉ែរឈប់ទុកកូនចោលទៀតហើយ(អូមិ ហាំ និយាយ) ។
យ៉ាងណាក្ដីពេលម្ដាយក្មេងហៅអ្នកមើលថែមកសាកសួរគេក៏ឆ្លើយថាប្រហែលក្មេងដើទៅបុកអីខ្លួនឯង ពេលនេះសមត្ថកិច្ចកំពុងត្រួតពិនិត្យទោះក្មេងមិនបានត្រូវធ្វើបាបក៏ដោយក៏ពួកគេត្រូវទទួលខុសត្រូវព្រោះមើលថែក្មេងមិនបានល្អ។
ប្រភព៖ http://tv2fb.net/archives/7650

Post a Comment