ឡាន​ទំនើប​ចុងក្រោយ​តម្លៃ​ត្រឹមតែ ២៥០០ ដុល្លារ ស៊ីសាំង ១០០​គ​.​ម​/៥ លីត្រ គ្រោង​ផលិត ១០ លាន​គ្រឿង​


មាន​ឡាន​រាប់រយ​ដែល​គេ​កំពុងតែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ហើយក៏​កំពុងតែ​ប្រលងប្រណាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ជាពិសេស​គេ​បាន​ខិតខំ​កែច្នៃ​ទាំង​បច្ចេកទេស និង​រូបរាង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​មនុស្ស មិនតែប៉ុណ្ណោះ​ក៏មាន​គំរោង​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។ ហើយ​អ្វីៗ​គឺ​ប្រទេស​ឥណ្ឌា​អាចធ្វើ​បាន គឺ​ឡានតូច​ទាំងនោះ គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន តា​តា​ម៉ូ​កូ ដែល​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នូវ​អ្វីដែល​គេ​បានបង្ហាញ​នោះ​។​
ក្រុមហ៊ុន តា​តា បានធ្វើ​ឲ្យ​មានការ​កោតសរសើរ​ជាច្រើន​ពី​ភាព​អស្ចារ្យ ដែល​គេ​បាន​បង្កើតឡើង​នេះ​។ តា​តា បាន​តាំងចិត្ត​លក់​រថយន្ដ​មាន​ទ្វារ​៤ ក្នុង​តំលៃ​ត្រឹម​២៥០០​ដុល្លារ ដែល​តំលៃ​នេះ​ថោក​បំផុត​នៅលើ​ពិភពលោក​ក្នុងចំណោម​រថយន្ដ​ទាំងឡាយ​ដែលជា​ប្រភេទ​រថយន្ដ​អូ​តូ​នេះ​។ នៅក្នុង​គំរោង​នេះ តំលៃ​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ គឺ​ថ្លៃ​១​សែន​រ៉ូ​ពី​។​ ​លោក​ប្រធាន​ក្រុមហ៊ុន តា​តា គឺ​លោក រ៉ា​ថា​ន តា​តា លោក​បានប្រកាស​ពី​រថយន្ដ​ថ្មី​ម៉ាក ណា​នូ ហើយ​បានដាក់​បង្ហាញ​កាលពីដើម​ខែនេះក្នុង​ទីក្រុង​ញូ​វ​ដេលី រថយន្ដ​នេះ​គឺ​កំពុងតែ​នាំមុខគេ ទាំង​រូបរាង និង​ផ្នែក​ម៉ាស៊ីន​។​
នាយក​គ្រប់គ្រង លោក រ៉ា​ន​ថា​ន់ បាន​សន្យាថា ណា​នូ នឹងធ្វើ​ឲ្យ​មាន​ប្រជាជន​ឥណ្ឌា​រាប់លាន​មានការ​ងារ​ធ្វើ និង​អាចមាន​សមត្ថភាព មាន​លុយកាក់ អា​ចរក​ទិញ​រថយន្ដ​ប្រើប្រាស់​ដោយ​ខ្លួនឯង ដែលជា​ប្រភេទ​រថយន្ដ “Ford’s Model T” និង​”Vokswagen’’s Beetle” ដែល​ធ្វើ​ឲ្យ​ប្រទេស​ឈានទៅ​លំដាប់​មុខ​គេ​។ គាត់​មានការ​យល់ឃើញថា តែ​ទោះបីជា​យ៉ាងណាក៏ដោយ រឿង​បញ្ចេញ​ម៉ូដ​នេះ​វា​ក៏​មិនអាច​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ពេញចិត្ត​ទាំងអស់​នោះដែរ​។ លោក រ៉ា​ថា​ន់តា​តា បានលើកឡើង​បន្ដ​ផងដែរ​ថា នៅពេលនេះ​លោក​កំពុងតែ​បញ្ចេញ​នូវ​ម៉ូដ​រថយន្ដ​ថ្មី​ដែល​កម្រ​ឃើញ​ជាច្រើន​ទៀត បន្ទាប់ពី​ការបញ្ចេញ​រថយន្ដ​ម៉ូដ ណា​នូ ដ៏​សែន​ថោក​នេះ ។ លោក​បាន​មានប្រសាសន៍​ប្រាប់ថា លោក​បាន​ចំណាយ​អស់​រយៈពេល​ពីរ​ទៅ​បី​ខែ ដើម្បី​វិភាគ​ទៅលើ​បច្ចេកទេស​ថ្មី​ដែល​នឹង​ចេញ​មកជា​ស្នាដៃ​នៅក្នុង​ការផលិត​រថយន្ដ​ម៉ូដ​ថ្មី ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ទទួលស្គាល់​ពី​រូបរាង និង​គុណភាព​របស់​វា​។​
មាន​រថយន្ដ​ជាច្រើន​ដែល​ពួកយើង​បាន​លក់​ឡាន​ទៅហើយ​មាន​ប្រជាជន​ឥណ្ឌា​ប្រមាណ​៦.៥​លាន​នាក់​ដែល​បាន​ទិញ​ក្នុង​តំលៃ​២​សែន​រ៉ូ​ពី ហើយ​និ​តម្លៃ​លើសពីនេះ​កាលពីមុន​នោះ​។ នោះ​គឺ​បញ្ជាក់​ឲ្យ​ឃើញថា ចំនូល​របស់​ប្រជាជន​ទាំងនោះ​គឺមាន​ការកើនឡើង​ជា​លំដាប់​។ ពួកគេ​ត្រូវការ​ភាពទំនើប​ហើយ​ល្អ​ជាង​នេះ​ជាមួយនឹង​រថយន្ដ​ម៉ូ​ដដែល​ថ្មីៗ​។ មូលហេតុ​នេះហើយ​ដែល​ពួកយើង​បានធ្វើ​អ្វី​តាម​តំរូវការ​ជីវភាព និង​សេចក្ដីត្រូវការ​របស់គេ​ទាំងនោះ ។ នៅក្នុង​ប្រទេស​ឥណ្ឌា​នេះ​គ្មាន​នរណា​រំភើប​នឹង​ប្រជាជន​បើកឡាន​ថ្មី​នៅលើ​ដងផ្លូវ​នោះទេ តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​រំភើប​នោះ គឺ​អំពី​តម្លៃ​របស់​វា​។​
ក្រុមហ៊ុន តា​តា នៅ​ប្រទេស​ឥណ្ឌា បានប្រកាសថា ឡាន​ដែល​ថោក​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ គឺ​ឡាន ម៉ាក ណា​នូ​។ វា​គឺជា​ឡានតូច​ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​វាយលុក​នៅលើ​ទីផ្សារ តែ​តម្លៃ​១​សែន​រ៉ូ​ពី (២៥០០​ដុ​លា្ល​រ​) ដោយមាន​ការបង់ពន្ធ​រួចរាល់​ហើយ ហើយ​គេ​ក៏​រំពឹងថា គេ​នឹង​បង្កើត​រថយន្ដ​មួយ​នេះ​បន្ថែមទៀត​រហូតដល់ ១០​លាន​គ្រឿង ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ឥណ្ឌា​កាន់តែខ្លាំង​ឡើង​។​
​ឡាន​ម៉ា​កណា​នូ នេះ​វា​មាន​រូបរាង​តូច​ដែលមាន​កន្លែង​អង្គុយ​សំរាប់​មនុស្ស​៥​នាក់ ដែលមាន​ទំហំ​៣៣ bhp និង​មាន​កម្លាំង​ម៉ាស៊ីន​៦២៤ cc ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​រថយន្ដ ហើយ​រថយន្ដ​នេះ​គឺ​គេ​បាន​បង្កើតឡើង ហើយ​សង្ឃឹមថា នឹងមាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​ឥណ្ឌា ។ ល្បឿន​ជា​មធ្យម​នោះ​គឺ ៦០​គម ក្នុង​មួយ​ម៉ោង តែ​ទោះបីជា​យ៉ាងណាក៏ដោយ ល្បឿន​កំរិត​នេះ គឺ​នៅ​យឺត​បន្ដិច តែ​វា​តូច ហើយ​ងាយស្រួល​សំរាប់ធ្វើ​ចលនា​បំលាស់​ទី​សមស្រប​នឹង​ចរាចរ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​គឺជា​ម៉ូដ​ដំបូង​បំផុត តែ​ម៉ូដ​នេះ​វា​នៅមាន​ការខ្វះខាត​នៅឡើយ ដូចជា​វា​គ្មាន​ម៉ាស៊ីនត្រជាក់ គ្មាន​បិទ​បើក​បង្អួច​ដោយ​អេ​ឡិច​ត្រូ​និ​ច ឬក៏​គ្មាន​ថាមពល​សំរួល​ដល់​ការ​កាច់ចង្កូត​ដែរ ។​

ក្រៅពី​ឧបករណ៍​ទាំងនេះ​ចេញ​នោះ គឺ​រថយន្ដ​ទាំងនេះ មាន​អ្វីៗ​ផ្សេងទៀត​ដូចជា​រថយន្ដ​ដទៃទៀត​ដែរ ហើយ​វា​ក៏មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​ដែរ ។ វា​មាន​បណ្ដោយ​ប្រវែង​១០​ហ្វី​ត ហើយ​មាន​ទទឹង​ជិត​៥​ហ្វី​ត និង​មាន​កំពស់​ជាង​៥​ហ្វី​ត ។ រថយន្ដ​នេះ​តូច​ជាង​រថយន្ដ​ធម្មតា​២០% និង​ថោក​ជាង​បំផុត​នៅក្នុង​ចំណោម​រថយន្ដ​ដែល​ដាក់​ចេញលក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ដូចជា​រថយន្ដ​ម៉ាក “Maruti Suzuki 800”​។ រថយន្ដ​នេះ​បានធ្វើ​មកពី​លោហៈធាតុ មិនមែនជា​ប្លា​ស្ទីក ហើយ​អ្វីដែល​កាន់តែ​រំភើប​ពី​ព័ត៌មាន​ឡាន​ថោក​នេះ គឺ​យានយន្ដ​នេះ គឺ​វា​ស៊ីសាំង​តែ​៥​លី​ត្រក​ក្នុង​ចំងាយ​១០០​គ​.​ម ដូចជា​ម៉ូតូ​ផងដែរ​។​

គម្រោង​របស់​ក្រុមហ៊ុន តា​តា គឺ​ត្រូវ​លក់​ឲ្យ​បាន​២​សែន​គ្រឿងក្នុង​មួយឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​ក្រោយនេះ​នៅក្នុង​ប្រទេស​ឥណ្ឌា​តែមួយគត់ ហើយ​ក្រុមហ៊ុន​មិនទាន់មាន​គំរោង​ក្នុង​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ទេ រហូតដល់​ឆ្នាំ​២០១១ ទើប​មាន​គម្រោង​វាយលុក​លើ​ទីផ្សារ​អន្ដរជាតិ​តែម្ដង​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការធ្វើ​រថយន្ដ​នេះ ក៏​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លះ​ផងដែរ គឺ​លោកប៉ា​ចាច គឺជា​អ្នកល្បី​នៅក្នុង​ផលិត​ទោចក្រយានយន្ដ​តាក់ស៊ី​កង់​៣​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយ​ចំពោះ​គម្រោង​ផលិត​រថយន្ដ​នេះដែរ​ថា ក្រុមហ៊ុន តា​តា អាច​វាយលុក​នៅលើ​ទីផ្សារ​នេះ​បាន​យ៉ាងច្រើន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​ប្រសិនបើ​ក្រុមហ៊ុន​នេះ​អាចធ្វើ​បាន​នោះ ក្រុមហ៊ុន​ផ្សេងទៀត​ក៏​អាចធ្វើ​បានដែរ ហើយក៏​មានតម្លៃ​ទាប​ដូចគ្នា ហើយ​អាចមាន​ម៉ូដ​ល្អ​ជាង​នេះ និង​អាចមាន​ការវាយលុក​នៅ​លើ​ទីផ្សារ​បាន​៕
ប្រភព៖ ខ្មែរអប្សរា

No comments