មិនធម្មតាទេ!ស្តីដណ្តឹងកូនក្រមុំគេបាន១ថ្ងៃ ចាប់រំលោភបានសម្រេច១០ដង មិនតែប៉ុណ្ណោះថែម…..
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ជ្រោយចង្វាឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមករា ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ទោះបីមានការចោទប្រកាន់យ៉ាងណាក៏ដោយក្រុមគ្រួសារខាងប្រុសបានអះអាងថា នេះមិនមែនជាការរំលោភទេ គឺខាងស្រីបានវេចបង្វេចចុះពីផ្ទះទៅរួមរស់នៅលើផ្ទះខាងប្រុស ។ យុវជនដែលត្រូវចាប់ខ្លួនឈ្មោះលឹង គឹមស៊័ង អាយុ២១ឆ្នាំ រស់នៅផ្ទះលេខ១៦E ក្រុមទី៥ ភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ចំណែកក្មេងស្រីនេះអះអាងថា មានអាយុ១៣ឆ្នាំ ។
តាមសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ជ្រោយចង្វាបានឱ្យដឹងថា យុវជនរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមករា បន្ទាប់ពី មានពាក្យបណ្តឹងពីម្តាយក្មេងស្រីអាយុ១៣ឆ្នាំ ដែលចោទប្រកាន់ពីបទរំលោភសេពសន្ថវៈកូនស្រីរបស់គាត់កាលពីវេលាយប់ថ្ងៃទី២៨ មករា ។
មន្ត្រីប៉ូលិសរូបនោះឱ្យដឹងទៀតថា នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ក្មេងស្រីអាយុ១៣ឆ្នាំ បានទូរស័ព្ទទាក់ទងទៅឈ្មោះលឹង គឹមស៊័ង ឱ្យទៅទទួល ហើយពួកគេទាំងពីរប្រុងនាំគ្នារត់ទៅខេត្តសៀមរាប តែគ្មានប្រាក់ក៏នាំគ្នាទៅដេកនៅផ្ទះខាងប្រុស និងបានរួមរ័កគ្នាតែម្តង ។ លុះវេលាល្ងាចថ្ងៃទី២៩ ខែមករា ក្រុមគ្រួសារខាងប្រុសបានទៅប្រាប់ក្រុមគ្រួសារខាងស្រី ហើយក្រុមគ្រួសារខាងស្រីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង ។
តាមយុវជនជាប់ចោទសារភាពឱ្យដឹងថា ពួកគេទាំងពីរនាក់ស្រឡាញ់គ្នារយៈពេល១ខែមកហើយៗ តែងតែទំនាក់ទំនងគ្នាតាមទូរស័ព្ទ ។ នៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមករា សង្សាររបស់គេបានទូរស័ព្ទប្រាប់ឱ្យទៅទទួលនាងតែគេពុំទាន់បានទៅទេ ។ បន្ទាប់មកនៅវេលាម៉ោង១១ និង៣០នាទីយប់នាងទូរស័ព្ទម្តងទៀតទើបរូបគេទៅទទួលនាង ។ ពួកគេបំរុងនាំគ្នារត់ តែរូបគេពុំមានប្រាក់ក៏នាំគ្នាទៅដេកនៅផ្ទះរបស់គេ និងបានរួមរ័កគ្នាម្តង ។
ទោះបីជាមានការព្រមព្រៀងគ្នារួមភេទក៏ដោយ គឺច្បាប់មិនអនុញ្ញាតទេ ព្រោះខាងស្រីទើបតែអាយុ១៣ឆ្នាំប៉ុណ្ណោះ
ទោះបីជាមានការព្រមព្រៀងគ្នារួមភេទក៏ដោយ គឺច្បាប់មិនអនុញ្ញាតទេ ព្រោះខាងស្រីទើបតែអាយុ១៣ឆ្នាំប៉ុណ្ណោះ
ប្រភព៖http://www.khentertainment.org
Post a Comment