ធ្លាប់តែបេះស្លឹកម្រះព្រៅ យកមកឆាក្តៅចសាច់មាន់ មិននឹងស្មានថា វាជាឪសថទិព្ធ ដែលអាចព្យាបាល ជម្ងឺកាចៗ បានរហូតដល់ទៅ ៦មុខឯណោះ
ដើមម្រះព្រៅគឺជា រុក្ខជាតិដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលនិងការពារជំងឺ ថែមទាំងជួយដល់សុខភាពរបស់យើងទៀតផង។
អុកស៊ីតកម្ម, ការពារមេរោគ វីរុស និង បាក់តេរីថែមទាំងជួយបង្កើនភាពស៊ាំក្នុងរាងកាយទៀតផង។ លើសពីនេះទៅទៀតវា ត្រូវបានគេចាត់ទុកថាជាភ្នាក់ងារជួយធ្វើឱ្យមានតុល្យភាពនៃដំណើរការ នានាក្នុងសាពាង្គកាយ ដោយជួយសម្របសម្រួលរាងកាយនៅពេលមានភាពតានតឹងផងដែរ។
តើអ្នកមានដឹងទេថា ទឹកស្លឹកម្រះព្រៅស្រស់ត្រឹមតែ មួយស្លាបព្រាមានផ្ទុកដូចខាងក្រោមនេះ៖
- វីតាមីន K : 31 %
- វីតាមីន A : 6 %
- ម៉ង់ហ្គាណែស: 3%
- វីតាមីន C: 2 %
- កាល់ស្យូម: 1 %
- ប៉ូតាស្យូម: 1 %
- ម៉ាញេស្យូម: 1 %
- អាស៊ីដហ្វរិក: 1 %
- បញ្ហាស្បែក(កើតស្រែង,កើតភ្លឺនិងជំងឺស្បែកផ្សេងទៀត)៖ បើយោងតាមការសិក្សាចេញពីប្រទេសថៃ បានរកឃើញថាលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់ម្រះព្រៅស្រស់ គឺអាចជួយព្យាបាលជំងឺស្បែកនិងព្យាបាលមុនបាន 3% ដោយគ្រាន់តែយកស្លឹកម្រះព្រៅទៅដាំជាមួយទឹកអោយពុះ ហើយឆ្ពុងជាការស្រេច។
- មាត់និងធ្មេញ: អស់បារម្ភបញ្ហាក្លិនមាត់មិនល្អ, ការឆ្លងមេរោគនិងដំបៅក្នុងមាត់ដោយគ្រាន់តែ យកម្រះព្រៅមកទំពារបន្ទាប់ពីដុសធ្មេញរួច (ទំពាររយៈពេលប្រហែលជា2នាទី ក្រោយមកខ្ពុលមាត់ចេញអោយស្អាត)។
- គ្រួសក្នុងតម្រងនោម: កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល6 ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។
- ឈឺក្បាល: បុកស្លឹកម្រះព្រៅ លាយជាមួយម្សៅដើមចន្ទ៍ រួចមកបិទនៅលើថ្ងាស នឹងជួយបំបាត់បញ្ហាឈឺក្បាលជាមិនខាន។
- ក្អក និងឈឺបំពងក: ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក) ។
- លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក: បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជីវសាស្រ្តនៃជំងឺមហារីកអន្តរជាតិបានអោយដឹងថាសារធាតុមេតាបូលីសដែលមាននៅក្នុងម្រះព្រៅ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលប្រឆាំងនឹងជំងឺមហារីក។
Post a Comment