មនុស្សស្រីដែលមានសំណាងបានប្ដីឧកញ៉ា ឬឯកឧត្ដម ភាគច្រើនកើតក្នុងឆ្នាំទាំងនេះ?(វីដេអូ)
អប្បិយជំនឿ៖ មនុស្សទូទៅមិនមែនសុទ្ធតែពឹងផ្អែកលើសមត្ថភាពដែលខ្លួនមានទាំងស្រុង ដើម្បីសម្រេចកិច្ចការណាមួយបានទាំងអស់នោះទេ ពេលខ្លះក៏ត្រូវការឱកាស ឬព្រេងវាសនាពីអតីតជាតិជាអ្នកហុចឲ្យផងដែរ ទើបពួកគេអាចជោគជ័យនៅគោលបំណងទាំងនោះទៅបាន។ យ៉ាងណាមិញ សេចក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប គ្មានអ្នកណាម្នាក់ដែលមិនចង់បានប្តីជាអ្នកមុខមាត់ក្នុងសង្គម ឬជាអ្នកមានទ្រព្យនោះទេ ប៉ុន្តែចំណុចដែលស្ត្រីភាគច្រើននោះ គ្មានឱកាស ក៏ព្រោះតែពួកគេ គ្មានឆ្អឹងសំណាងពីអតីតជាតិ ឬកើតមិនចំឆ្នាំកំណើតទាំងប៉ុន្មាននេះ។
យោងតាមប្រភពគ្រូទាយម្នាក់ ដែលទស្សនិកជនធ្លាប់បានស្គាល់គាត់មកហើយ តាមរយៈគេហទំព័រ Kqube.net បានចុះផ្សាយអំពីប្រធានបទផ្សេងៗនាពេលកន្លងមក ទាក់ទិនទៅនឹងរឿងអប្បិយជំនឿនានា ដែលលោក យាយរ័ត្ន គាត់បានទម្លាយជូនប្រិយមិត្តអ្នកអានជាច្រើនប្រធានបទរួចមកហើយដែរ ប៉ុន្តែថ្ងៃនេះដែរ ហោរាស្រីល្បីឈ្មោះរូបនេះ ក៏បានចែករំលែកបទពិសោធន៍ ដែលខ្លួនធ្លាប់ជួបប្រទះតាមរយៈការទស្សន៍ទាយអំពីជោគវាសនាស្ត្រីមួយចំនួន ហើយភាគច្រើនពួកគេមានឱកាសក្លាយជាអ្នកមាន ឬបានប្តីអ្នកធំ ដូចការកត់សំគាល់នោះទៀតផង។
យាយរ័ត្ន បានលើកឡើងថា មនុស្សស្រីដែលមានសំណាងបានប្តីឧកញ៉ា ឬឯកឧត្ដម និងជាមនុស្សស្រីដែលមានមុខមានកិត្តិយសខ្ពង់ខ្ពស់ ភាគច្រើនជាមនុស្សស្រីដែលកើតនៅក្នុងឆ្នាំរោង ឆ្នាំថោះ ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ និងឆ្នាំវក ហើយឆ្នាំដែលមានសំណាងជាងគេ គឺឆ្នាំរោងតែម្ដង ខណៈឆ្នាំវក កាន់លុយមិនសូវគង់ដូចឆ្នាំផ្សេងៗទៀត។
ដើម្បីទទួលជ្រាប់នូវការលើកឡើងទាំងស្រុងរបស់គ្រូទាយខាងលើនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលលោក ចេង ចំរើន ភ្នាក់ងារសារព័ត៌មាន Kqube.net បានចុះទៅជួប និងសួរផ្ទាល់តែម្ដង ស្ថិតនៅមុខព្រះបរមរាជវាំង ជាប់មាត់ទន្លេ ខាងត្បូងព្រះអង្គដង្កើរ ដែលជាកន្លែងគាត់ប្រចាំការនៅទីនោះជារៀងរាល់ថ្ងៃ។ ម្យ៉ាងវិញទៀត ចង់ដឹងថា គ្រូទាយរូបនេះ ចេះទាយអ្វីខ្លះនោះ សូមកុំខកខានក្នុងការទស្សនាវីដេអូខាងក្រោមនេះ៕
ប្រភព៖ kqube
Post a Comment