ប្តីប្រពន្ធជនជាតិចិន ដែលមានមុខរបរ ជាអ្នកដើររើសអេតចាយ ថ្ងៃមួយគាត់រើសបានគល់ឈើមួយដំុដែលពុកផុយ ដែលមានទំងន់រហូតទៅដល់ ២៥ គីឡូក្រាមប៉ុន្តែអ្វីដែលគួរមានរឿងដ៏ភ្ញាក់ផ្អើលបំផុត គឺវាមានតម្លៃដែលនឹងស្មានមិនដល់។ពួកគាត់រស់នៅក្នុងទីក្រុង Changchun ប្រទេសចិន គាត់បាននិយាយរៀបរាប់ថា ដំបូល គាត់គិតថាជាដំុឈើធម្មតាមួយតែប៉ុណ្ណោះ ដោយសារមានសម្បករឹង និង ខាងក្នុងមានសភាពទន់ៗនោះ ទើបបុរសរូបនោះ បានយកវាមកដល់ផ្ទះ ។ គាត់បានយកវាមកលាងទឹករួចដាក់វាត្រំាទឹក បន្ទាប់មកគាត់ឃើញដំុឈើនោះមានសភាពប្លែក មានលក្ខណៈជាស្រទាប់ៗ និង មានពណ៌សស្អាត ។
ដោយសារមានការមន្ទិលសង្ស័យ បុរសជនជាតិចិនខាងលើ ក៏ទៅរកអ្នកជំនាញមកពិនិត្យឱ្យច្បាស់លាស់ ។ លុះអ្នកជំនាញចុះមកពិនិត្យច្បាស់ហើយ ក៏សង្កេតឃើញថា វាជាប្រភេទផ្សិត Taiguo Zhou ដ៏មានតម្លៃមួយ ដោយគេសម្រេចចិត្តទិញក្នុងតម្លៃ ៨០០០ ដុល្លារ ប៉ុន្ដែបុរសខាងលើ និង ប្រពន្ធមិនព្រមលក់ ដោយគិតថា វាអាចមានតម្លៃលើសនេះទៅទៀត ។
បើតាមការឱ្យដឹងអ្នកជំនាញ ប្រភេទផ្សិតនេះ វាផ្ទុកអត្ថប្រយោជន៍ជាច្រើន និង មានលក្ខណៈពិសេសជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងមានប្រសិទ្ធិភាពទៀតផង ក្នុងនោះបុគ្គលិកវិទ្យាស្ថានផ្សិត Taiguo Zhou បានឱ្យម្លៃដល់ទៅ ៣៩.០០០ ដុល្លារក្នុងមួយក្រាម ។ បើគិតជាទឹកប្រាក់សរុប ដែលបុរសរូបនេះទទួលបានពីផ្សិតនោះមានរហូតដល់ទៅ ៩៧៥ លានដុល្លារឯណោះ ៕
Post a Comment