ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង!!!រោគសញ្ញា​មួយចំនួន​នៃ ជំងឺគ្រុនឈាម ដែល​បងប្អូន​យល់​ច្រ​លំ​ថា​ជា​ជំងឺ​ផ្តាសាយ​ ហើយការយល់​ច្រ​លំអាចបណ្តាលអោយ​ស្លាប់!!ជួយប្រាប់បងប្អូនតាមស្រុកស្រែចំការបានដឹងផង...



ជំ​ងី​គ្រុនឈាម គឺជា​ជំងឺ​មួយ​ដែល​បណ្តាលមកពី​ការឆ្លង​វីរុស​គ្រុនឈាម​ចម្លង​មក​មនុស្ស​តាមរយ​:​សត្វ​មូស​ខ្លា​ញី​។ មូស​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ត្រូពិច មហា​ស​មុ​ត្រ​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង អា​ហ្វ្រិ​ច និង អាមេរិក​។​




ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​រោគ​ពីស​ត្វ​មូស​ខ្លា​។ ជំងឺគ្រុនឈាម​ច្រើន​កើត​លើ​មនុស្ស​វ័យក្មេង​ចាប់ពី​អាយុ​១៥​ឆ្នាំ​ចុះក្រោម ក៏ប៉ុន្តែ​បើតាម​ការអះអាង​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​កម្ពុជា​បច្ចុប្បន្ន​ជំងឺ​នេះ​ក៏​កើតមាន​លើ​មនុស្ស​ចាស់​ផងដែរ​។







ជាទូទៅ​, រោគសញ្ញា​នៃ​ជំងឺគ្រុនឈាម​លេចឡើង​ពី​៤ ទៅ​៧​ថ្ងៃក្រោយ​មនុស្ស​ម្នាក់​ត្រូវបាន​ឆ្លង​។ មនុស្ស​ដែល​ត្រូវ​បាន​ឆ្លង​មួយចំនួន​មិន​មាន​រោគសញ្ញា​នោះទេ​។ អ្នកខ្លះ​ទៀត​នឹង​មាន​រោគសញ្ញា​នោះ​រយៈពេល​៣ ទៅ​១០​ថ្ងៃ​មុន​នឹង​មាន​អា​ការៈធូរស្រាល​។​





អ្នក​ដែល​មាន​ជំងឺគ្រុនឈាម​អាច​សម្គាល់​បាន​ដោយ​សញ្ញា​ខាងក្រោម​នេះ​៖







គ្រុ​នក្តៅ​
ឈឺ​ពីក្រោយ​ភ្នែក និង​សន្លាក់​, សាច់ដុំ ឬ​ឆ្អឹង​
ឈឺ​ក្បាល​ខ្លាំង​
ឡើង​កន្តួលក្រហម​
ហូរ​ឈាម​ច្រមុះ ឬ​អញ្ចាញធ្មេញ​
ជាំ​ដែល​កើតមាន​យ៉ាង​ស្រួល​






​ជំងឺគ្រុនឈាម​ដែល​មាន​ការ​ហូរឈាម​
​អ្នក​ដែល​មាន​ជំងឺគ្រុនឈាម​ដែល​មាន​ការហូរ​ឈាមមាន​រោគសញ្ញា​ជា​ទៀងទាត់​ក្នុង​រយៈពេល​ពី​២​ថ្ងៃ ទៅ​៧​ថ្ងៃ​។ ក្រោយ​ពី​គ្រុនក្តៅ​បាន​បាត់​, ពួកគេ​អាច​សម្គាល់​បាន​ដោយ​រោគសញ្ញា​ខាងក្រោម​នេះ​៖
ចង្អោ​រ និង​ក្អួត​
ឈឺពោះ​ខ្លាំង​
ពិបាក​ដកដង្ហើម​

​ប្រសិន​បើ​ជំងឺ​គ្រុនឈាម​ដែល​មាន​ការ​ហូរឈាម​មិន​ត្រូវបាន​ព្យាបាល​បាន​ទាន់​ពេល​នោះ​ទេ​, អ្នកជំងឺ​នោះ​អាច​មាន​ការ​ហូរឈាម​ធ្ងន់ធ្ងរ និង​ចុះ​សម្ពាធ​ឈាម និង​អាច​បណ្តាលអោយ​ស្លាប់​បាន​ផង​ដែរ​៕



​ដូចនេះ​បើ​លោកអ្នក​ឃើញ​សភាព​អ្នកជំងឺ​ដូច​រៀបរាប់​ខាងលើ ត្រូវតែ​បញ្ជូន​គាត់​ទៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជី​ត​បំផុត​មិន​ឲ្យ​លើសពី​៣​ថ្ងៃ ។​

​ ​ចំណាំ ៖ សូមកុំ​ឲ្យ​អ្នកជំងឺ​ឈឺធ្ងន់ធ្ងរ​រហូតដល់ ហូរឈាម​តាម​រន្ធ​ធម្មជាតិ​ដូចជា តាម​ច្រមុះ តាម​អញ្ចាញធ្មេញ នោម​ចេញឈាម​។ ក្នុងករណីនេះ​អ្នកជំងឺ​នឹង​ឈានទៅរក​ការបាត់​បង់ជីវិត​។​

​ ​២-​វី​ធី​បង្ការ : ពេល​គេង​ត្រូវដាក់​មុង ជាពិសេស​នៅពេល​ថ្ងៃ មុ​ស​ខ្លា​ញី​ច្រើន​ចម្លង​មេរោគ​នៅពេល​ថ្ងៃ , សម្អាត​បរិស្ថាន​ក្នុង​និង​ក្រៅ​ផ្ទះ​ដូចជា​៖ កប់​វត្ថុ​ដែល​ដក់​ទឹក ឬ​យកទៅ​ដុតចោល លាង​ពាង ថូផ្កា ។​ល​។​​ហាម​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ចា​ពី​គ្រូពេទ្យ ៕​

No comments