ចាប់បើកលក់ថ្ងៃនេះហើយ!! គ្រាន់តែឃើញរូបរាងចង់ជិះតែម្តង ប្រញាប់ឡើងចំនួនមានកំណត់និងតម្លៃត្រឹមតែ....សូមជួយស៊ែឲ្យបងប្អូនខ្មែរយើងមានដឹងផង


កាលពីថ្មីៗនេះហាងបាយ័នម៉ូតូធ្លាប់បានសន្យាថា​នឹងនាំម៉ូតូកង់បីរាងតូចច្រឡឹងប្រើថាមពលអគ្គីសនី អាចជិះបានគ្នាបីនាក់ទាំងអ្នកបើកបរនឹងនាំចូលមកកម្ពុជានាពាក់កណ្តាលខែនេះ ដោយហាងលក់ម៉ូតូមួយកន្លែងនៅក្រោយស្ថានទូតចិន។​ បើតាមការលើកឡើងរបស់តំណាងហាងលក់ម៉ូតូ បាយ័ន ប្រាប់ឲ្យដឹងថាហាងបាយ័ននឹងនាំចូលម៉ូតូនេះប្រមាណ២៥គ្រឿងសាកល្បងមើលសិន ប្រសិនបើមានការគាំទ្រច្រើនទើបនាំចូលបន្ថែមទៀត។





ម៉ូតូនេះត្រូវបាននាំចូលពីប្រទេសចិន ដោយវាប្រើប្រាស់ថាមពលអគ្គិសនី អាចសាកថ្មបានដូចទូរស័ព្ទនិងកុំព្យូទ័រដែរ ដែលយើងអាចជិះបានបីនាក់ទាំងអ្នកបើកបរ ។ នៅពេលវាសាកថ្មពេញអ្នកអាចជិះវាបានពី ៥០ គីឡូម៉ែត្រទៅ ៦០ គីឡូម៉ែត្រ ។ ម្ចាស់ហាងនេះឲ្យដឹងថា​ វាមានតម្លៃ សមរម្យ ហើយលោកអ្នកអាចមកជិះសាកល្បង និងមកមើលផ្ទាល់នៅហាងបាយ័បាន ព្រោះវាបានមកដល់កម្ពុជា ហើយបានរៀបចំរួចហើយសម្រាប់ដាក់តាំងបង្ហាញនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅថ្ងៃស្អែកនេះហើយ។​





ដូចនេះបើសិនជាបងប្អូនចង់មើលថាតើរូបរាង និងដឹងតម្លៃបន្ថែម អាចទៅមើលដោយផ្ទាល់បានតាមរយះ ផ្ទះលេខ123E ផ្លូវលេខ432 ក្រោយទូតចិន​ ទល់មុខហាងស៊ាំងតូតាល់ផ្លូវបែកជាប្រាំ។



ប្រភព៖ bayonmotors

No comments