មហាសេដ្ឋីមុខដូចតុក្កតាបាប៊ី ដែលល្បីរឿងធ្វើបង្គន់ស្រោបមាស កំពុងជួបគ្រោះធំ ក្នុងវ័យ៨១ឆ្នាំ (មានវីដេអូ)


ថៃ៖ បន្ទាប់ពីបានបាត់មុខពីសង្គមអស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី Sumanee Gunakasem បានផ្តល់បទសម្ភាសន៍មួយ ជាមួយអ្នកសារព័ត៌មានជាលើកដំបូងថា អ្នកស្រីបានកើតជំងឺមហារីកស្បូនអស់រយៈ៤ខែកន្លងមកហើយ។
គួរបញ្ជាក់ថា អ្នកស្រី Sumanee Gunakasem ជាអ្នកមានឋានៈ និងមុខមាត់ខ្ពង់ខ្ពស់នៅក្នុងប្រទេសថៃ និងត្រូវបានគ្រប់គ្នាស្គាល់ថាជា តុក្កតាបាប៊ីរបស់ថៃ ថែមទៀតផង។ 

អ្នកស្រី Sumanee Gunakasem បានកើតជំងឺមហារីកស្បូនអស់រយៈ៤ខែកន្លងមកហើយ
អ្នកស្រី Sumanee អាយុ ៨១ឆ្នាំ ធ្លាប់បានបង្ហាញមុខជាញឹកញ៉ាប់នៅក្នុងសកម្មភាពសង្គម ក្នុងអំឡុងពេលអាយុ៧០ឆ្នាំ។ អ្នកស្រីទទួលបានភាពល្បីល្បាញ ក៏ដោយសារមុខមាត់ដ៏ក្មេងជាងវ័យ គ្មានស្នាមជ្រួញ និងសក់ក្លែងក្លាយពណ៌ទង់ដែងរបស់អ្នកស្រី។ 
ទោះជាយ៉ាងណា អ្នកស្រីបានសារភាពថា អ្នកស្រីពិតជាធ្លាប់បានឆ្លងកាត់ការវះកាត់ត្របកភ្នែកពិតមែន ប៉ុន្តែវាមិនមែនជាការវះកាត់ប្តូរទ្រង់ទ្រាយមុខទាំងមូលនោះទេ។
បន្ទាប់ពីបានកើតជំងឺមហារីកស្បូន៤ខែកន្លងមក អ្នកស្រីបាននិយាយនៅក្នុងកម្មវិធី Morning Talk Show ថា អ្នកស្រីបានឆ្លងកាត់ការព្យាបាលដោយប្រើសារជាតិគីមីខ្លះៗដែរ ហើយលទ្ធផលពិតជាវិជ្ជមានខ្លាំងណាស់។ អ្នកស្រីបានបញ្ជាក់ថា៖
“ខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីស្លាប់នៅឡើយទេ ហើយខ្ញុំបានសំណូមពរឲ្យគ្រូពេទ្យកត់ត្រាថា ខ្ញុំនៅមានថាមពលគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើឯកសារផ្សេងៗ។ មិត្តជិតស្និទ្ធរបស់ខ្ញុំពិតជារន្ធត់ចិត្តនឹងព័ត៌មាននេះខ្លាំងណាស់។ គ្មានអ្វីដែលស្ថិតស្ថេរនោះទេ”។
អ្នកស្រីពិតជាចូលចិត្តការរាំ និងស្លៀកពាក់ឆើតឆាយខ្លាំងណាស់
លើសពីនេះ ក្នុងបទសម្ភាសន៍ដដែលនោះ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីពិតជាចូលចិត្តការរាំ និងស្លៀកពាក់ឆើតឆាយខ្លាំងណាស់ ហើយអ្នកស្រីក៏មានគម្រោងធ្វើពិធីជប់លាងមួយ បន្ទាប់ពីអ្នកស្រីជាសះស្បើយពីជំងឺវិញដែរ។
អ្នកស្រីបាននិយាយថា៖
“ បន្ទាប់ពីជាសះស្បើយ ខ្ញុំនឹងនាំក្រុមតន្ត្រី និងមិត្តភក្តិរបស់ខ្ញុំទាំងអស់ ទៅជប់លាងនៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងថតរូបអាក្រាតកាយថែមទៀតផង”។
អ្នកស្រីនិយាយហើយ ក៏សើចខ្លាំងៗតែម្តង។
គួរបញ្ជាក់ផងដែរថា គ្មានអ្នកណាអាចបញ្ជាក់ឲ្យច្បាស់អំពី អតីតកាល និងប្រភពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់អ្នកស្រី Sumanee បាននោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមនិយាយថា អ្នកស្រីជាកូនរបស់មន្ត្រីក្នុងជួររដ្ឋាភិបាលមួយរូប ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយជីដូនជីតាទួតរបស់អ្នកស្រី ជាម្ចាស់ដីធ្លីជាច្រើនកន្លែង ដែលវាជាប្រភពនៃប្រាក់ចំនូល និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់។ 
អតីតនិស្សិតពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិករូបនេះ បានរៀបការជាមួយអតីតអ្នកកាទូតនៅក្រសួងការបរទេសមួយរូបឈ្មោះ Pracha Gunakasem ប៉ុន្តែលោកបានស្លាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។

លោកស្រី Sumanee គឺជាម្ចាស់គ្រប់គ្រង់អគារមួយ ដែលមានកម្ពស់៨ជាន់ នៅតំបន់ផ្លូវ Lang Suan

បន្ទប់របស់អ្នកស្រីវិញ គឺប្រមូលផ្តុំទៅដោយវត្ថុបុរាណ
សព្វថ្ងៃនេះ លោកស្រី Sumanee គឺជាម្ចាស់គ្រប់គ្រង់អគារមួយ ដែលមានកម្ពស់៨ជាន់ នៅតំបន់ផ្លូវ Lang Suan។ បើនិយាយអំពីបន្ទប់របស់អ្នកស្រីវិញ គឺប្រមូលផ្តុំទៅដោយវត្ថុបុរាណ រួមទាំងធ្នើរថ្មសម្រាប់ដាក់អីវ៉ាន់ ដែលអ្នកស្រីបានទិញពីទីក្រុងញ៉ូយក ក្នុងតម្លៃ ២៥លានបាត (ប្រហែល៧៥ម៉ឺនដុល្លារ) ហើយរបស់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងផ្ទះរបស់អ្នកស្រី គឺបង្គន់ និងអាងងូតទឹក ដែលស្រោបដោយមាន 24K នោះតែម្តង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





របស់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងផ្ទះរបស់អ្នកស្រី គឺបង្គន់ និងអាងងូតទឹក ដែលស្រោបដោយមាន 24K

អ្នកស្រី Sumanee Gunakasem ជាអ្នកមានឋានៈ និងមុខមាត់ខ្ពង់ខ្ពស់នៅក្នុងប្រទេសថៃ


អ្នកស្រី Sumanee Gunakasem ត្រូវបានគ្រប់គ្នាស្គាល់ថាជា តុក្កតាបាប៊ីរបស់ថៃ


មហាសេដ្ឋីមុខដូចតុក្កតាបាប៊ី ដែលល្បីរឿងធ្វើបង្គន់ស្រោបមាស កំពុងជួបគ្រោះធំ ក្នុងវ័យ៨១ឆ្នាំ

ប្រភព៖https://www.khmerload.com/news/66187

No comments