លាភ​សំណាង របស់​មនុស្ស​ដែល​មាន​មេ​ដៃ​ព្រះ​នេត្រ​ព្រះពុទ្ធ


យោងតាម ក្បួន មើល បាតដៃ ឥណ្ឌា ជោគវាសនា មនុស្ស អាច មើល ដឹងបាន មួយផ្នែកធំ នៅលើ បាតដៃ ។ ហើយ ប្រសិនបើ លោកអ្នក ប្រទះឃើញ ព្រះនេត្រព្រះ ពុទ្ធ លើ មេដៃ ឆ្វេង តើ លោកអ្នក ដឹងថា វា មានន័យ យ៉ាងដូចម្តេច ទេ ? ហើយ លោក អ្នក ដឹង ទេ ថា លោក អ្នក នឹង មាន សំណាង ធំ បែបណា នា ថ្ងៃ ខាង មុខ ? ដើម្បី កុំ អោយ រង់ ចាំ យូរ សូម តាម ដាន ដូច តទៅ៖




បុគ្គលិកលក្ខណៈរបស់គេ៖

-លោក អ្នកជា មនុស្ស ពូកែ បំផុសទឹកចិត្ត ដល់ អ្នកដទៃ ជាហេតុ ធ្វើឱ្យ គ្រប់គ្នា ចូលចិត្ត និង ស្រឡាញ់ រាប់អាន លោកអ្នក ណាស់ ។

-ដោយសារ ដៃ ខាងឆ្វេង ត្រូវបាន ចាត់ទុកជា ដៃ ទាក់ទិន នឹង អារម្មណ៍ ប្រសិនបើ មាន ព្រះនេត្រព្រះ ពុទ្ធ លើ មេដៃ លោកអ្នក មានឱកាស ខ្ពស់ ក្នុងការ មាន វិញ្ញាណ ទី ៦ ។ ដោយសារតែ បែបនេះហើយ លោកអ្នក អាច ប្រមើលមើល ដឹង ប្រផ្នូល មិនល្អ ណាមួយ កើតឡើង នៅខាងមុខ ហើយ បញ្ចៀស បញ្ហា ទាំងនោះ ដោយ ចិត្តមេត្តា ប្រៀប ដូច ព្រះ ។



-មេដៃ បែបនេះ ក៏ បានន័យថា លោកអ្នក អាច រាប់អាន គ្រប់ ប្រភេទ មនុស្ស ទាំងអស់ យ៉ាង ងាយ បំផុត ផងដែរ ប៉ុន្តែ គួរ ប្រុងប្រយ័ត្ន សេពគប់ ចំ មនុស្ស មិនល្អ ។

លាភសំណាង របស់គេ៖

មនុស្ស គ្រប់ គ្នា ណា ដែល មាន ព្រះ នេត្រ ព្រះ ពុទ្ធ នៅ លើ មេ ដៃ ឆ្វង ឬក៏ មេដៃ ស្តាំ គេ គឺ ជា មនុស្ស មាន សំណាង បំផុត មនុស្ស នេះ មាន ទុក្ខ កង្វល់ ច្រើន តែ ជីវិត របស់ គេ នៅ តែ ផ្តល់ នូវ សំណាង ដល់ គេ វិញ ជានិច្ច ហើយ បើ តាម ក្បួន របស់ឥ ណ្ឌា នេះ គឺ គេ ជា មនុស្ស ម្នាក់ មិន អាច ក្រ បាន ឡើយ ក្នុង មួយ ឆាក ជីវិត របស់ គេ ហើយ មិន អាច រក សុភ មង្គល គ្រួសារ មិន បាន ឡើយ ។ ថ្ងៃ ក្រោយ គេ ត្រូវ តែ ក្លាយ ជា អ្នកមាន ទ្រព្យ ស្តុកស្តម្ភ ឬក៏ អ្នក មាន យសស័ក្ត អំណាច ទោះ ជា បច្ចុប្បន្ន គេ ស្ថិត ក្នុង ស្ថាន ភាព ជី វិត បែប ណា ក៏ដោយ ។



មនុស្ស នេះ មាន ញាណ ពិសេស ណាស់ បើ មនុស្ស ផ្តល់ យោបល់ បែប ណា ដល់ ជន ដទៃ បែប ណា ក៏ ដោយ ភាគ ច្រើន រមែង បាន ផលល្អ ទោះ ជា ពេល ខ្លះ មើល ទៅ ដូច ជា មិន សូវ ជា សម ហេតុ ផល ក៏ ដោយ ប៉ុន្តែ ពេល វេលា ចេះ តែ រំកិល អ្វី ដែល គេ និយាយ នោះ នឹង ក្លាយ ជា អព្ភូតហេតុ គឺ វាពិត ជា កើត ឡើង មែន ។ ម្យ៉ាង ទៀត មនុស្ស នេះ ដាក់ ទំនាយ លើ នរណា ម្នាក់ គឺ ឆុត ណាស់ បើ អ្នក មាន មេ ដៃ ប្រភេទ នេះ សូម កុំ សាក ល្បង តាម ក្បួន គឺ ត្រូវ សឹង តែ ៩៩% ហើយ ។



បន្ថែម៖ មិន ថា មេដៃ ស្តាំ ឬក៏ ឆ្វេង ទេ សុទ្ធ តែ មាន អត្ថន័យ ដូចគ្នា និង ស្មើ គ្នា ៕


No comments